អបអរសាទរខួបទី១០០ឆ្នាំ នៃព្រះរាជពិធីសម្ពោធ ព្រះទីនាំងទេវាវិនិច្ឆ័យ នៃព្រះបរមរាជវាំងចតុម្មុខមង្គល (១៦ ឧសភា ១៩១៩ – ១៦ ឧសភា ២០១៩)

AKP ភ្នំពេញ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ —

ថ្ងៃនេះគឺជាខួបទី១០០ឆ្នាំ នៃព្រះរាជពិធីសម្ពោធព្រះទីនាំងទេវាវិនិច្ឆ័យ នៃព្រះបរមរាជវាំងចតុម្មុខមង្គល (១៦ ឧសភា ១៩១៩ – ១៦ ឧសភា ២០១៩)។ ព្រះទីនាំងទេវាវិនិច្ឆ័យ ត្រូវបានសាងសង់ក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ ព្រះរាជានុកោដ្ឋ ក្នុងឆ្នាំ ១៩១៣-​១៩១៧ ហើយត្រូវបានសម្ពោធនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩១៩។ ព្រះទីនាំងនេះ មានបណ្តោយ៦០ម៉ែត្រ ទទឹង៣០ម៉ែត្រ និងកំពូល​ស្រួចកំពស់៥៩ម៉ែត្រ សម្រាប់ធ្វើព្រះរាជពិធីរាជាភិសេកព្រះមហាក្សត្រឡើងសោយរាជ្យ ព្រះរាជពិធីបុណ្យទ្វារទសមាស ព្រះរាជសវនាការ​ថ្វាយសារតាំង ព្រះរាជពិធីពិធីសច្ចាប្រណិធាន និងជាកន្លែងសម្រាប់ ព្រះករុណា ព្រះមហាក្សត្រ ទទួលភ្ញៀវជាន់ខ្ពស់​ជាតិ និងអន្តរជាតិ។

រូបថត៖ អ៊ូច សុភ័ក្ដ្រ