អំណោយផ្លែល្មើឧត្ថម្ភពីសុប្បុរសជនសិង្ហបុរីតាមរយៈទីប្រឹក្សាក្រសួងព័ត៌មានបានប្រគល់ជូន ប្រជាពលរដ្ឋខ្មែរឥស្លាមនៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

ពោធិ៍សាត់៖ ឯកឧត្តម ម៉ូត ទូល័សទីប្រឹក្សាក្រសួងព័ត៌មាន និងជាអគ្គនាយកCRTTVព្រមទាំងក្រុមការងារបាននាំអំណោយផ្លែល្មើមួយចំនួនទៅប្រគល់ជូនប្រជាពលរដ្ឋខ្មែរឥស្លាម នៅភូមិរលាំង ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ថ្មីៗនេះ។
ឯកឧត្តម ម៉ូត ទូល័ស បានប្រាប់វិទ្យុជាតិម្ពុជានៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩នេះថា អំណោយផ្លែល្មើជាអាហារដ៏សំខាន់របស់ខ្មែរឥស្លាមក្នុងរដូវស្រាយបួសនេះ គឺទទួលបានការឧបត្ថម្ភពីសុប្បុរសជនសិង្ហបុរីតាមរយៈឯកឧត្តម ស្លេះ ណាស៊ី ទីប្រឹក្សាក្រសួងព័ត៌មាននិងជាប្រធានមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា ។
នៅក្នុងឱកាសនោះ ឯកឧត្តម ម៉ូត ទូល័ស បានមានប្រសាសន៍ប្រាប់បងប្អូនខ្មែរឥស្លាមពីការរីកចំរើន សុខសន្តិភាព និងការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលទៅលើប្រជាពលរដ្ឋទូទៅមិនប្រកាន់និន្នាការនយោបាយ ឬពូសាសន៍ណាមួយនោះទេ។
ជាមួយគ្នានោះឯកឧត្តម ក៏បានរម្លឹកឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នពីគ្រោះធម្មជាតិដូចជាខ្យល់កន្ត្រាក់ ឬភ្លៀងរន្ទះ និងត្រូវមានអនាម័យក្នុងការរស់នៅស្អាត ហួបស្អាតដើម្បីសុវត្ថិភាព និងសុខភាពល្អទាំងអស់គ្នាផងដែរ៕