សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងនាយករដ្ឋមន្រ្តីនេប៉ាល់ អញ្ជើញជាសាក្សីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ —


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Khadga Prasad Sharma Oli នាយករដ្ឋមន្រ្តីនេប៉ាល់ អញ្ជើញជាសាក្សីពិធីចុះហត្ថលេខាលើក្របខណ្ឌកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្ម និងវិនិយោគ និងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងសភាពាណិជ្ជកម្មនេប៉ាល់ និងសភាពាណិជ្ជកម្មកម្ពុជា នាល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ ។

រូបថត៖ ខឹម សុវណ្ណារ៉ា និងកុក គី