រដ្ឋមន្រ្តី ក្រសួងព័ត៌មានផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋ ខ្មែរឥស្លាម ចំនួន៤៥០គ្រួសារនៅស្រុកកោះសូទិន

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ស្រី​ ប៉ុង​ សុភាវី​៖

រដ្ឋមន្រ្តីក្រសួងព័ត៌មានរួមទំាងសប្បុរសជននានា បានចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋ ខ្មែរឥស្លាមចំនួន៤៥០គ្រួសារនៅក្នុងស្រុកកោះសូទិន ដោយគ្មានការរើសអើងជាតិសាសន៍អ្វីឡើយ ដើម្បីជួយសម្រាលបន្ទុកជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។


នៅក្នុងឱកាសនៃពិធីបុណ្យ រ៉ាម៉ាឌន នៃសាសនាឥស្លាម ឆ្នាំ២០១៩ ដែលបានប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ២០១៩ នាបរិវេណសាលាឃុំ ព្រែកតានង់ ស្រុកកោះសូទិនឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងលោកជំទាវ ដោយមានកិច្ចសហប្រតិបត្តិការ សប្បុរសធម៌ របស់អង្គការ LIFE នៃប្រទេសបារាំង ជាមួយអង្គការមូលនិធិអភិវឌ្ឍន៏មុស្លីមកម្ពុជា បានរៀបចំជាកញ្ចប់ អំណោយមនុស្សធម៌សម្រាប់ចែកដល់ប្រជាពលរដ្ឋ ចំនួន៤៥០ គ្រួសាររស់នៅក្នុងភូមិ តានង់ទី៧ និងតានង់ទី១១ ឃុំ ព្រែកតានង់ ដើម្បីអបអរសាទរពិធីបុណ្យនេះផងព្រមទំាងជួយស្រាលបន្ទុកជីវភាព របស់បងប្អូនខ្មែរឥស្លាមផង។


ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានលើកឡើងនូវប្រសាសន៏ផ្តាំផ្ញើរ សាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូនសានិក ឥស្លាមទាំងអស់នៅក្នុងស្រុកកោះសូទិន ដែលជានិច្ចកាលសម្តេចតែងតែគិតគួរ ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូន ពិសេសសម្តេច ក្នុងពេលថ្មីៗនេះ បានណែនាំដល់ គ្រប់មន្ទីរពេទ្យ ត្រូវមានបន្ទប់១ សម្រាប់ទុកអោយសាសនិកឥស្លាម សូត្រធម៌ ស្រមពេលដែលនៅតាមកន្លែងប្រជុំធំៗ និងព្រលានយន្តហោះ មាន បន្ទប់សូត្រធម៌ រួចហើយ ដើម្បីកុំអោយពិបាក។


បន្ថែមពីនេះទៀតសម្តេចក៏បានអោយក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាត្តិអោយ ស្រ្តីជាសាសនិកឥស្លាម ចូលរៀននៅសាលារដ្ឋ ស្លៀកសំលៀកបំពាក់ ប្រពៃណី ឥស្លាមបាន ដោយមានការរើសអើងនោះទេ។
ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា នៅកម្ពុជា បងប្អូនប្រជាពលរដ្ឋខ្មែរ និងបងប្អូនឥស្លាមទាំងអស់រស់នៅក្នុងប្រទេសកម្ពុជា បានដោយភាពសប្បាយរីករាយ និងមានសិទ្ធិដូចគ្នា ហើយការដែលប្រមុខរាជរដ្ឋាភិបាលបើកទូលាយអោយគ្រប់សាសនាទាំងអស់នៅកម្ពុជា រស់នៅដោយសុខដុមរមនា
ដោយសារសាសនា នីមួយៗមានអរិយធម៏ រឹងមាំ រៀងៗខ្លួន ហើយប្រជាជាតិនីមួយៗ ត្រូវមានការគោរពគ្នាទៅវិញទៅមក ធ្វើអោយមានការរីកចំរើន។
នៅក្នុងឱកាសនោះដែរឯកឧត្តម រដ្ឋមន្រ្តី និងលោកជំទាវ បានផ្តល់នូវ ដំណាប់ល្មើរ ដល់វិហារ ឥស្លាម ចំនួន៦ ដោយក្នុង១វិហារចំនួន ១០០គីឡូ និងបានផ្តលនូវថវិកា ដល់ក្រុមប្រឹក្សា ឃុំ ស្រុកកោះសូទិន និងប្រធានភូមិ តានង់ទី៧ និងតានង់ទី១១ ព្រមទំាងនគរបាល និងយោធាកងរាជអាវុធហត្ថផងដែរ។
បន្ថែមពីនេះទៀតឯកឧត្តម និងលោកជំទាវ បានផ្តល់ថវិកា ទិញដីចំនួន៣០០ឡាន ឆ្លើយតបទៅនិងសំណូមពរ របស់យុវជន ភូមិទី៧ ក្នុងឃុំព្រែកតានង់ សម្រាប់ចាក់បំពេញ តារាងបាល់ទាត់ ទុកជាកន្លែងហាត់ និងបាល់លេងកំសាន្ត ជាមិត្តភាព បានងាយស្រួលជាងមុន។
យោងតាមរបាយការណ៍របស់ឯកឧត្តម កៅ អឹមរ៉ន អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មានបានអោយដឹងថា
ជំនួយមនុស្សធម៌ដែលបានផ្តល់ជូនប្រជាពលរដ្ឋខ្មែរឥស្លាមចំនួន៤៥០គ្រួសារនៅភូមិ តានង់ទី៧ និង តានង់ទី១១ ឃុំ ព្រែក តានង់ ស្រុកកោះសូទិន ខេត្ត កំពង់ចាមនេះ បានចំណាយថវិកាជាតិ២៤០០០ ដុល្លារអង្គការ LIFE នៃប្រទេសបារាំង៕