ត្រីផ្សោតមេពូជ១ក្បាលទម្ងន់ ជិត២០០គីឡូក្រាមស្លាប់អណ្តែតទឹកមកដល់មុខទីរួមខេត្ត ក្រចេះ

វិទ្យុជាតិកម្ពុជា៖ដោយ លោក អ៊ាន គឹមហឿន

ខេត្តស្ទឹងត្រែង៖ ត្រីផ្សោតញីដ៍ធំ១ក្បាល ប្រជាពលរដ្ឋបានប្រទះឃើញស្លាប់អណ្តែតទឹក តាមដងទន្លេមេគង្គ មកទើនៅមុខក្រុងក្រចេះ បង្កឲ្យមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋនាំគ្នាទៅមើលនិងរាយការណ៍ដល់មន្រ្តី ជំនាញជលផលចុះទៅស្រង់យកមកពិនិត្យនិងធ្វើកោសល្យវិច្ច័យ។

ហេតុការណ៍គួឱ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅព្រឹកថ្ងៃទី១០ឧសភាឆ្នាំ២០១៩ក្នុងពេលដែលប្រជាពលរដ្ឋធ្វើដំណើរ ឆ្លង ដ ទៅកាន់ឃុំកោះទ្រង់ វិលពីលក់បន្លែបង្កានៅផ្សារសាកគ្គីក្រុងក្រចេះវិញ។

ប្រជាពលរដ្ឋនិយាយថាការស្លាប់របស់ត្រីផ្សោតនេះ ប្រហែលជា២ថ្ងៃ មកហើយ ព្រោះវាហើមនិងមានរបកស្បែកខ្លះៗផងដែរ ។
លោក សៀនគិន នាយខណ្ឌរដ្ឋបាលជលផលខេត្ត ក្រចេះបានបញ្ជាក់ថា៖តាមការពិនិត្យជាក់ស្តែងត្រីផ្សោតនេះវាមានអាយុកាលវែង ចាស ព្រោះធ្មេញវាសឹករិចរឹលអស់ទៅហើយដូចនេះវាពិបាកក្នុងការស្វែងរកស៊ីចំណីទើបបណ្តាលឱ្យស្លាប់ក៍អាចថាបានឬមួយវាមានជម្ងឺផង។
លោកបន្តថា៖ត្រីផ្សោតនេះមានទំងន់១៩១គីឡូក្រាម ប្រវែងជិត២ម៉ែត្របច្ចុប្បន្ននាំយកមករក្សាទុកនៅស្នាក់ការ របស់អង្គការជាដៃគូរអភិរក្សរង់ចាំការធ្វើកោសល្យវច្ច័យបន្តដើម្បីយើងឈានទៅរៀបយន្តការថ្មីៗបន្ថែមទៀត ទៅលើការការពារនិងជួយសង្គ្រោះត្រីផ្សោតដែលកំពុងរស់នៅចាស់ៗនោះ។

គួរំលឹកថា៖នៅដើមឆ្នាំ២០១៩នេះខេត្តក្រចេះមានត្រីផ្សោតស្លាប់១ក្បាលនិងកើតកួនបានចំនួន២ក្បាល ចំណែកនៅខេត្តស្ទឹងត្រែងមានកូនត្រីផ្សោតស្លាប់ចំនួន២ក្បាល។
សូមបញ្ជាក់ថា៖ខេត្តក្រចេះមានអន្លង់ធំៗចំនួន៥មានត្រីផ្សោតរស់នៅ ដូចជា- អន្លង់ខ្សាច់ម្កាក់ អន្លង់កោះដំបង- អន្លង់កោះផ្តៅ -អន្លង់កន្ទុយកោះរងាវ- និងអន្លង់ ផ្សោតកាំពីដែលមានចំនួនចាប់ពី៥០ទៅ៦០ក្បាល៕