រកឃើញក្រុមខ្លាំងៗឡើងវគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន លើកទី២ រដូវកាល ២០១៩

AKP ភ្នំពេញ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ — ក្រុមបាល់ទាត់មន្ទីរអប់រំ យុវជន និង កីឡាខេត្តព្រៃវែង និងក្រុមបាល់ទាត់មន្ទីរអប់រំយុវជន និង កីឡាខេត្តកណ្តាលបានឡើងទៅវគ្គ៨ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់​ទាត់​ពានរង្វាន់ក្រសួងអប់រំ យុវជន និងកីឡា លើកទី២ ឆ្នាំ២០១៩ ក្រោយពីយកឈ្នះគូប្រកួត រៀងៗគ្នា។ ក្រុមបាល់ទាត់មន្ទីរអប់រំយុវជន និង កីឡាខេត្តព្រៃវែង ឈរលេខ១ លើតារាង ខណៈក្រុមមន្ទីរអប់រំយុវជន និងកីឡាខេត្តស្វាយរៀងជាប់លេខ២នៃពូល ក។ ចំណែកពូល ខ គឺក្រុមបាល់ទាត់មន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ ឈរលេខ១ និងក្រុមខេត្តកណ្តាល ជាប់លេខ២។ សម្រាប់ពូល គ គឺក្រុមបាល់ទាត់ខេត្តព្រះ វិហារ ឈរលេខ១ និងក្រុមរាជ ធានីភ្នំពេញ ឈរនៅលេខ២ ខណៈពូល “ឃ” គឺក្រុមមន្ទីរអប់រំយុវជន និងកីឡា ខេត្ត ស្ទឹងត្រែង។ រីឯក្រុមបាល់ទាត់មន្ទីរអប់រំយុវជន និងកីឡាខេត្តកុង​កោះ និងក្រុមអគ្គនាយក​ដ្ឋានអប់រំ នឹងត្រូវប្រជែងជាមួយគ្នាមួយប្រកួតទៀតដើម្បីស្វែងរកក្រុមទី៨ ដើម្បី ឡើងទៅ​ប្រកួត​​បន្ត នៅវគ្គ ១/៤ ជាបន្តទៀត។

សូមរម្លឹកថា ការប្រកួតលើកទី២ ឆ្នាំ២០១៩នេះមាន២១ក្រុម ចូលរួមគឺក្រុមទាំង៧​ពីឆ្នាំចាស់ និង១៤ក្រុម មកពីមន្ទីរអប់រំយុវជន និងកីឡារាជធានី-ខេត្តនានា។ ចំពោះគោល បំណងនៃការរៀបចំព្រឹត្តិការណ៍កីឡាបាល់ ទាត់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នេះគឺធ្វើឡើងក្នុងគោលបំណងដើម្បីឱ្យកីឡាករ ដែលជាមន្ត្រីរាជការទាំងអស់នៅទូទាំងប្រទេសក្រោមឱកាសក្រសួងអប់រំ បានចូលរួម​លេង​កីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយគ្នា​ឱ្យកាន់តែ ជិត​​ស្និទ្ធ​ជាមួយគ្នាកាន់តែល្អប្រសើរឡើងបន្ថែមទៀត៕

ដោយ ហេង​ ណាលីន