មហាអំណាចអឺរ៉ុបឱ្យអ៊ីរ៉ង់បន្តអនុវត្តន៍ការសន្យារបស់ខ្លួន នៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

AKP ភ្នំពេញ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ — មហាអំណាចអឺរ៉ុបបាននិយាយពីថ្ងៃព្រហស្បតិ៍ថា ពួកគេនឹងទទូចយ៉ាងខ្លាំងដល់ប្រទេសអ៊ីរ៉ង់ឱ្យបន្ត អនុវត្តន៍ការសន្យារបស់ខ្លួននៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ព្រមទាំងបដិសេធនូវឱសានវាទណាមួយនោះ ។

សេចក្តីថ្លែងការណ៍រួមមួយដោយតំណាងជាន់ខ្ពស់សហភាពអឺរ៉ុប និងរដ្ឋមន្ត្រីការបរទេសប្រទេសបារាំង , អាល្លឺម៉ង់ និងអង់គ្លេសបាននិយាយថា ពួកគេបានកត់សម្គាល់ដោយមានការព្រួយបារម្ភយ៉ាងខ្លាំង   ចំពោះសេចក្តីថ្លែងការណ៍ធ្វើឡើងដោយ ប្រទេសអ៊ីរ៉ង់ទាក់ទងដល់ការសន្យារបស់ខ្លួននៅក្រោមកិច្ចព្រមព្រៀងនេះដែលគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពដ៏ទូលំទូលាយរួម ( JCPOA  ) នោះ ។

មហាអំណាចអឺរ៉ុបបាននិយាយថា  ពួកគេនៅតែសន្យាទាំងស្រុងចំពោះការការពារ ព្រមទាំងការ ។ សេចក្តីថ្លែងការណ៍នោះបាននិយាយថា យើងទទូចយ៉ាងខ្លាំងដល់ប្រទេសអ៊ីរ៉ង់ឱ្យបន្តអនុវត្តន៍ការសន្យារបស់ខ្លួននៅក្រោម JCPOA ទាំងស្រុងដូចដែលខ្លួនបានធ្វើរហូតមកដល់ពេលនេះ​ ព្រមទាំងឱ្យអត់ធ្មត់កុំប្រកាន់យកជំហានដែលធ្វើឱ្យរឹតតែខ្លាំងណាមួយនោះ​ ។

សេចក្តីថ្លែងការណ៍នោះបាននិយាយបន្ថែមថា   យើងបដិសេធនូវឱសានវាទណាមួយហើយយើងនឹងធ្វើការប៉ាន់ប្រមាណមើលការប្រព្រឹត្តិរបស់អ៊ីរ៉ង់ លើមូលដ្ឋាននៃការអនុវត្តរបស់អ៊ីរ៉ង់ ចំពោះការសន្យាដែលទាក់ទងនឹងនុយក្លេអ៊ែរ របស់ខ្លួននៅក្រោម JCPOA និងNPT  ( សន្ធិសញ្ញាស្តីពីការធ្វើមិនឱ្យសាយភាយអាវុធនុយក្លេអ៊ែរ  ) ។

កាលពីថ្ងៃពុធ ប្រទេសអ៊ីរ៉ង់បានប្រកាសថា ខ្លួននឹងបញ្ឈប់ជាបណ្តោះអាសន្ន ការសន្យាខ្លះដែលខ្លួនបានធ្វើនៅក្រោមកិច្ចព្រមព្រៀងនេះ ។ អាម៉េរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់មួយឆ្នាំមក ហើយទោះបីជាមានការរិះគន់ធ្វើឡើងដោយ សហគមន៍អន្តរជាតិដែលរួមមានទាំង អ.ស.ប ផងក៏ដោយ ។ អាម៉េរិកក៏បានប្រកាន់យកវិធានការអមិត្តមួយផងដែរប្រឆាំងនឹងអ៊ីរ៉ង់  ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )