សហរដ្ឋអាមេរិករឹបអូសនាវាផ្ទុកទំនិញកូរ៉េខាងជើងមួយ ពីបទរំលោភទៅនឹងការដាក់ទណ្ឌកម្ម

AKP ភ្នំពេញ ថ្ងៃទី១០ ខែឧសភា  ឆ្នាំ២០១៩ — ក្រសួងយុត្តិធម៌បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកបានរឹបអូសយក​នាវាកូរ៉េខាងជើងមួយ ដែលសង្ស័យថា បានបញ្ជូនធ្យូងថ្ម និងគ្រឿងម៉ាស៊ីនក្នុងការរំលោភលើ​ទណ្ឌកម្ម​ចំពោះរបបនេះ។ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ព័ត៌មានមួយថា នាវាឈ្មោះ Wise Honest ដែលផ្ទុកទំនិញប្រមាណ ១៧.០៦១ តោន​ដែលជានាវាដឹកទំនិញធំបំផុតរបស់​កូរ៉េខាងជើង​ត្រូវបានរឹបអូសដោយអាជ្ញាធរដែនសមុទ្របរទេស កាលពីខែមេសា ឆ្នាំមុន​បន្ទាប់ពី​ត្រូវបានផ្ទុកធ្យូងថ្មនៅ Nampo ប្រទេស    កូរ៉េខាងជើង។  នាពេលបច្ចុប្បន្ននាវានេះ​ស្ថិតនៅ​ក្នុងសហរដ្ឋអាមេរិក។

មេធាវីអាម៉េរិកលោក Geoffrey S. Berman មកពីសង្កាត់ New South York បាន​និយាយ​ថា សកម្មភាពស៊ីវិលនៅថ្ងៃនេះ គឺការចាប់នាវាដឹកទំនិញរបស់កូរ៉េខាងជើងជាលើក​ដំបូងដែលមិនធ្លាប់មានពីមុនមក ពីបទការរំលោភលើទណ្ឌកម្មអន្តរជាតិ។ យើងមានឆន្ទៈ និងអាចដាក់ពង្រាយឧបករណ៍ពេញលេញនៃឧបករណ៍អនុវត្តន៍ច្បាប់ ដើម្បីរកឱ្យឃើញការបង្អាក់ និងការកាត់ទោសដល់ការប៉ុនប៉ងបញ្ឆោតណាមួយរបស់កូរ៉េខាងជើង ​ដើម្បីគេចពី​ការ​ដាក់ទណ្ឌកម្ម។

លោក Berman បាននិយាយថា កូរ៉េខាងជើងត្រូវបានគេរកឃើញថា លាក់បាំងប្រភព​នៃនាវា Wise Honest នេះ ក្នុងការនាំចេញធ្យូងថ្មដែលមានគុណភាពខ្ពស់ដល់អ្នកទិញ​បរទេស និងនាំចូលគ្រឿងចក្រធុនធ្ងន់ទៅកូរ៉េខាងជើង។

របបកុម្មុយនិស្តមួយនេះ ស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិជាច្រើន និងអាម៉េរិក សម្រាប់កម្មវិធីមីស៊ីលនុយក្លេអ៊ែរ និងគ្រាប់បែក​របស់ខ្លួន រួមទាំងការហាមឃាត់លើការនាំចេញធ្យូងថ្ម។

សេចក្តីប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចម្ងាយខ្លី​ចំនួន០២ ចូលទៅក្នុងសមុទ្រខាងកើត​ដោយមានការតវ៉ាជាក់ស្តែងពីការចរចារការដោះដូរ​អាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )