កូរ៉េខាងជើងនិយាយថា ខ្លួនបានសាកល្បងបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ ក្រោមការត្រួតពិនិត្យរបស់មេដឹកនាំលោក គីមនិយាយថា ខ្លួនបានសាកល្បងបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ ក្រោមការត្រួតពិនិត្យរបស់មេដឹកនាំលោក គីម

AKP ភ្នំពេញ ថ្ងៃទី១០ ខែឧសភា  ឆ្នាំ២០១៩ — ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងជើងបាន​សាកល្បងបាញ់មីស៊ីលរយៈពេលឆ្ងាយ មួយថ្ងៃបន្ទាប់ពីរដ្ឋកុម្មុយនិស្តមួយនេះ បានចាប់ផ្តើម​អ្វីដែលត្រូវបានគេសន្មត់ថា ជា   មីស៊ីលរយៈចម្ងាយខ្លីចំនួនពីរចូលទៅក្នុងសមុទ្រខាងកើត។

ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ (KCNA) បាននិយាយជាភាសាអង់គ្លេសថា នៅទីបញ្ជា​ការមេដឹកនាំជាន់ខ្ពស់លោក គីម ​ជុង-អ៊ុន បានសិក្សាអំពីផែនការនៃការសាកល្បង​បាញ់មីស៊ីលរយៈពេលឆ្ងាយ​ផ្សេងៗគ្នា ហើយបានបញ្ជាឱ្យចាប់ផ្តើមធ្វើសមយុទ្ធហ្វឹកហ្វឺន។

KCNA បានបន្ថែមថា ការសាល្បងប្រកបដោយជ័យនៃការដាក់ពង្រាយ​និងការធ្វើ​សមយុទ្ធ​ដែលបានរៀបចំឡើង​ដើម្បីត្រួតពិនិត្យលទ្ធភាពនៃការប្រតិកម្មភ្លាមពីអង្គភាពការពារ​ជាតិ … ដែលបានបង្ហាញពីកម្លាំងនៃអង្គភាព ត្រូវបានរៀបចំយ៉ាងពេញលេញក្នុងការធ្វើ​ប្រតិ​បត្តិការ និងប្រយុទ្ធយ៉ាងស្ទាត់ជំនាញ។

KCNA បាននិយាយថា លោកក៏បានកំណត់នូវ ភារកិច្ចសំខាន់ៗបន្ថែមទៀត ​ដើម្បីបង្កើន​សមត្ថភាពក្នុងការធ្វើសមយុទ្ធរបស់អង្គភាពការពារជាតិ។ KCNA បាននិយាយថា សមយុទ្ធនេះ​ត្រូវ​បានធ្វើឡើងនៅអង្គភាពការពាររបស់កងទ័ពប្រជាជនកូរ៉េ(KPA) នៅក្នុងតំបន់ជួរមុខ និង​នៅ​​លើ​ផ្នែកខាងលិច។

KCNA មិនបានរៀបរាប់លម្អិតអំពី មធ្យោបាយធ្វើសមយុទ្ធដែលមានរយៈចម្ងាយឆ្ងាយ នោះទេ។ ប៉ុន្តែ យោធាកូរ៉េខាងត្បូងបាននិយាយថា ​កូរ៉េខាងជើងត្រូវបានគេដឹងថា បានបាញ់​គ្រាប់មីស៊ីលរយៈចម្ងាយខ្លីចំនួន០២ ពី​តំបន់ភាគពាយ័ព្យចូលទៅក្នុងសមុទ្រខាងកើត​ ដែល​បានហោះហើរក្នុងចម្ងាយ ៤២០ គីឡូម៉ែត្រ និង២៧០គីឡូម៉ែត្រផ្សេងៗគ្នា។

ដោយឡែក កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេ-អ៊ិន បាន​ព្រមានកូរ៉េខាងជើងថា ការបាញ់មីស៊ីលរបស់ខ្លួនអាចធ្វើឱ្យការចរចាឡើងវិញ​មានការពិបាក​។

លោកត្រូវបានគេដកស្រង់សម្តីនៅក្នុងបទសម្ភាសផ្ទាល់ ជាមួយបណ្តាញទូរទស្សន៍ KBS ក្នុងការផ្សព្វផ្សាយជា​សាធារណៈជាច្រើនម៉ោង បន្ទាប់ពីកូរ៉េខាងជើងបាញ់មីស៊ីល​ចំនួន​ពីរកន្លងមក។

យោងតាមលោកប្រធានាធិបតីបានឱ្យដឹងថា កូរ៉េខាងត្បូង និងអាម៉េរិកបានដឹងថា វាគឺ​ជាមីស៊ីល       រយៈចម្ងាយខ្លី ដែលផ្អែកលើការវិភាគចម្ងាយផ្លូវហោះហើរ​ គឺដើម្បីកត់សម្គាល់​ការប្រារព្ធខួបលើកទី២ ​នៃពិធីសម្ពោធរបស់លោកនៅថ្ងៃសុក្រ​នេះ។

លោក មូន បានចង្អុលបង្ហាញថា ការមីស៊ីលផ្លោងដែលកូរ៉េខាងជើងបានបាញ់ចេញពី​ឆ្នេរសមុទ្រ​ភាគខាងកើត​កាលពីចុងសប្តាហ៍កន្លងមកនេះ បានហោះហើរក្នុងចម្ងាយ « ខ្លី » ៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )