ឧបនាយករដ្ឋមន្ត្រីចិនទៅដល់ក្រុងវ៉ាស៊ីងតោនសម្រាប់ ការពិគ្រោះយោបល់ពាណិជ្ជកម្មចិន-អាម៉េរិកលើកទី១១

AKP ភ្នំពេញ ថ្ងៃទី១០ ខែឧសភា  ឆ្នាំ២០១៩ — ឧបនាយករដ្ឋមន្ត្រីចិនលោក លីវ ហេ ( Liu He ) បានធ្វើដំណើរដល់ក្រុងវ៉ាស៊ីងតោនកាលពីថ្ងៃព្រហស្បតិ៍សម្រាប់ការពិគ្រោះយោបល់សេដ្ឋកិច្ច និងពាណិជ្ជកម្មថ្នាក់ខ្ពស់លើកទី១១ ជាមួយភាគីអាម៉េរិក។

លោក លីវ បានប្រាប់ពួកអ្នកយកព័ត៌មាននៅពេលលោកទៅដល់ថា លោកមកកាន់ក្រុងវ៉ាស៊ីងតោនប្រកបដោយភាពស្មោះត្រង់ដោយលោកនិយាយាថា នៅក្រោមកាលៈទេសៈពិសេសបច្ចុប្បន្ន លោកសង្ឃឹមថា នឹងចូលរួមនៅក្នុងការផ្លាស់ប្តូរគ្នាប្រកបដោយវិចារណញ្ញាណនិង ដោយត្រង់ៗជាមួយភាគីអាម៉េរិក ។

លោក លីវ ក៏ជាសមាជិកមួយរូបផងដែរ នៃការយាល័យនយោបាយគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន ព្រមទាំងជាប្រធានភាគីចិន នៃការសន្ទនាសេដ្ឋកិច្ចកដ៏ទូលំទូលាយចិន -ស.រ.អា ។

លោក លីវ បាននិយាយាថា ចិនមានជំនឿថា ការតំឡើងពន្ធលើទំនិញមិនមែនជាដំណោះស្រាយមួយ ចំពោះបញ្ហានានាទេ ដោយលោកកត់សម្គាល់ថា វានឹងធ្វើឱ្យខូចប្រយោជន៍ដល់ចិន , ដល់ ស.រ.អា និងដល់ពិភពលោក​ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)