ភាពតានតឹងរវាងប្រទេសកូរ៉េខាងជើងនិងសហរដ្ឋអាមេរិកបានកើនឡើង

កូរ៉េខាងជើង៖ កាលពីថ្ងៃព្រហស្បតិ៍នេះប្រទេសកូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីលរយៈចម្ងាយខ្លីដែលជាការសាកល្បងលើកទី ២
របស់ខ្លួនក្នុងពេលមិនដល់មួយសប្តាហ៍ផង ពីការបាញ់សាកល្បងលើកទី​១ហើយសហរដ្ឋអាមេរិកក៏បាននិយាយថា​បានរឹបអូសនាវាផ្ទុកទំនិញរបស់កូរ៉េខាងជើងមយយគ្រឿងខណៈភាពតានតឹងរវាងប្រទេសទាំងពីរបានកើនឡើង។

កូរ៉េខាងត្បូងមានការព្រួយបារម្ភពីការបាញ់សាកល្បងនេះ​ដែលទំនងធ្វើឡើងជាការតវ៉ាប្រឆាំងនឹងលោកត្រាំដែលបដិសេធមិនព្រមបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសកូរ៉េខាងជើងនៅក្នុងកិច្ចប្រជុំកំពូលដែលបរាជ័យក្នុងទីក្រុងហាណូយកាលពីខែកុម្ភៈកន្លងមក។

សហរដ្ឋអាមេរិកមិនបានផ្តល់សញ្ញាណាមួយនៃឆន្ទៈក្នុងការបន្ធូរបន្ថយទណ្ឌកម្មនោះទេហើយនៅថ្ងៃព្រហស្បតិ៍ក្រសួងយុត្តិធម៌អាមេរិកបានប្រកាសពីការរឹបអូសនាវាដឹកទំនិញរបស់កូរ៉េខាងជើងដែលខ្លួននិយាយថាមានជាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូនធ្យូងថ្មខុសច្បាប់។

អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (១០.០៥.១៩)