អនុប្រធានសភាប្រទេសឥណ្ឌូនេស៊ីស្នើ​ឲ្យមានការស៊ើបអង្កេតពីមរណភាពរបស់បុគ្គលិករៀបចំការបោះឆ្នោតជាង៥០០នាក់

ឥណ្ឌូនេស៊ី៖ អនុប្រធានសភា​របស់ឥណ្ឌូនេស៊ីបានទាមទារឱ្យសភាធ្វើការស៊ើបអង្កេតទៅលើមរណភាពរបស់មន្រ្តីរៀបចំការបោះឆ្នោតជាង ៥០០ នាក់ក្នុងអំឡុងពេលបោះឆ្នោតថ្មីៗនេះដែលភាគច្រើននៃការស្លាប់គឺទាក់ទងទៅនឹង​ការអស់កម្លាំង​ក្នុងពេលធ្វើការក្នុងស្ថានភាព​ដ៏លំបាក។

ការបោះឆ្នោតកាលពីថ្ងៃទី ១៧ ខែមេសាឆ្នាំនេះគឺជាការបោះឆ្នោតលើកទីមួយនៅក្នុងប្រទេសដែលមានប្រជាជន ២៦០
លាននាក់ ដើម្បីបោះឆ្នោតជ្រើសរើសប្រធានាធិបតីផងនិងបោះឆ្នោតជ្រើសតំាងសភាផង ​និងមានមន្ត្រី​ដល់ជាង ៧
លាននាក់ត្រូវបានចាត់តំាងឲ្យរៀបចំការបោះឆ្នោតនេះ ​ ។

គណៈកម្មការបោះឆ្នោតឥណ្ឌូណេស៊ី (KPU) បាននិយាយថាបុគ្គលិក ៤៥៦ នាក់បានស្លាប់និង ៤.៣១០
នាក់បានធ្លាក់ខ្លួនឈឺនៅទីក្រុងហ្សាកាតា។មនុស្សស្លាប់ ១៨នាក់បានបង្ហាញថាភាគច្រើននៃអ្នកស្លាប់ទាំងនោះពាក់ព័ន្ធនឹងអ្នកដែលមានអាយុលើសពី ៥០ ឆ្នាំនិងស្លាប់ដោយសារ​​ជំងឺគាំងបេះដូង ការដាច់សរសៃឈាមខួរក្បាលនិងជំងឺផ្លូវដង្ហើម។

អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញុវអាស៊ី (១០.០៥.១៩)