រដ្ឋមន្រ្តីក្រសួងព័ត៌មានគាំទ្រគម្រោងរៀបចំប្រព័ន្ធ វិទ្យុ និងទូរទស្សន៏Digitalផ្តោតលើការអប់រំ

វិទ្យុជាតិកម្ពុជា៖ដោយ លោកស្រី ប៉ុង សុភាវី ៖

រដ្ឋមន្រ្តីក្រសួងព័ត៌មានបានគាំទ្រដល់ក្រុមហ៊ុនវិនិយោគចិន ដែលមានគម្រោងវិនិយោគលើការរៀបចំប្រព័ន្ធ វិទ្យុ និងទូរទស្សន៏ Digital នៅប្រទេសកម្ពុជា ដោយផ្តោត សំខាន់លើការងារអប់រំ ដើម្បីផ្តល់ចំណេះដឹងនានាដល់ប្រជាពលរដ្ឋ ឲ្យកាន់តែទូលំទូលាយ។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានគាំទ្រដូច្នេះ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោក Giu Xun នាយកប្រតិបត្តិ ក្រុមហ៊ុន STAR TIME ប្រទេសចិន នៅព្រឹកថ្ងៃទី៩ ខែឧសភា នៅទៅស្តីការក្រសួងព័ត៌មាន ដើម្បីឈានឆ្ពោះទៅអភិវឌ្ឍគម្រោងនេះឲ្យបានឆាប់នៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្រ្តីបានអះអាងថា គម្រោងវិនិយោគប្រពន្ធ័ វិទ្យុ និងទូរទស្សន៏ Digital នេះ នឹងធ្វើឲ្យប្រជាពលរដ្ឋទទួលបានការអប់រំផ្សេងៗដ៏សម្បូរបែបនៅក្នុងជីវភាពរស់នៅ និងការអភិវឌ្ឍក្រុមគ្រួសារ។
លោក Giu Xun នាយកប្រតិបត្តិ ក្រុមហ៊ុន STAR TIME ប្រទេសចិន បានបញ្ជាក់ ថា កម្មវិធីនេះក្រៅពី សាលារៀន គឺអាចធ្វើជាកម្មវិធីវិទ្យុនិងទូរទស្សន៍ដែលដើរតូនាទីយ៉ាងសំខាន់ក្នុងការងារអប់រំក្រៅប្រពន្ធ័ ដោយធ្វើអោយអ្នកចេញពីសាលា ហើយអាចបន្តការរៀនសូត្របាន វិញផងដែរ។ លោក បានបញ្ជាក់ទៀតថា ការរៀបចំជាប្រព័ន្ធ វិទ្យុ និងទូរទស្សន៏ Digital នឹង អាចអោយស្ថានីយ៏វិទ្យុ និងទូរទស្សន៏ កាន់តែមានគុណភាពល្អ ពង្រីកខ្លួនកាន់តែធំ បង្កើតការងារបាន កាន់តែច្រើន ថែមទៀតផង ។
ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងការអរគុណចំពោះ គោលបំណង របស់ក្រុមហ៊ុន StarTime ដែលមានគោលបំណងចង់ធ្វើកិច្ចសហការជាមួយ ក្រសួងព័ត៌មាន លើការរៀបចំជាប្រព័ន្ធ វិទ្យុ និងទូរទស្សន៏ ឌីជីថល នៅក្នុងប្រទេសកម្ពុជា ហើយសង្ឃឹមថា កិច្ចការងារនេះ នឹងអាចដំណើរការទៅនាពេលខាងមុខឆាប់ៗនេះហើយទទួលបានជោគជ័យថែមទៀតផង ៕