គ.ជ.ប ចាប់ផ្តើមបោះពុម្ពសន្លឹកឆ្នោត បម្រើឲ្យការបោះឆ្នោតក្រុមប្រឹក្សា អាណត្តិទី៣

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា..ចាប់ផ្តើមបោះពុម្ពសន្លឹកឆ្នោតបម្រើឲ្យការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៣ហើយខណៈការបោះឆ្នោតអសកលនេះនឹងចូលមកដល់នៅថ្ងៃទី២៦ខែឧសភានេះ។អ្នកយកព័ត៌មានយើងរាយការណ៍បន្ថែម

  ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងការបង្ហាញពីដំណើរការបោះឆ្នោតបោះពុម្ពសន្លឹកឆ្នោតបម្រើឲ្យការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៣នៅឯរោងពុម្ពឯកជនមួយកន្លែងស្ថិតក្នុងសង្កាត់បឹងកក់ទី១ខណ្ឌទួលគោករាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៩ខែឧសភានេះឯកឧត្តមហង្សពុទ្ធាសមាជិក..បានឲ្យដឹងថាសន្លឹកឆ្នោតដែលបម្រើឲ្យការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌឆ្នាំ២០១៩នេះមានសរុប៤៤.៤០០សន្លឹក។

ឯកឧត្តមបន្តថាសន្លឹកឆ្នោតបម្រើឲ្យការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្តត្រូវបោះពុម្ពចំនួន២២.២០០សន្លឹកនិងសន្លឹកឆ្នោតបម្រើឲ្យការបោះឆ្នោតក្រុមប្រឹក្សាក្រុងស្រុកខណ្ឌគឺមានចំនួន២២.២០០សន្លឹកដូចគ្នាដោយគ្រាន់តែបែងចែកពណ៌ដាច់ពីគ្នាតែប៉ុណ្ណោះ។


ឯកឧត្តមបន្តទៀតថាសន្លឹកឆ្នោតទាំងនេះនឹងបោះពុម្ពរួចរាល់នៅត្រឹមថ្ងៃទី១២ខែសភា។

សូមបញ្ជាក់ថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាជាការបោះឆ្នោតអសកលដែលសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅក្នុងមុខតំណែងជាអ្នកបោះឆ្នោតដើម្បីជ្រើសរើសក្រុមប្រឹក្សា២ប្រភេទគឺក្រុមប្រឹក្សារាជធានីក្រុមប្រឹក្សាខេត្តនិងក្រុមប្រឹក្សាក្រុងស្រុកខណ្ឌ។

ការបោះឆ្នោតនេះមានការខុសប្លែកពីការបោះឆ្នោតសលដោយអ្នកបោះឆ្នោតម្នាក់ៗត្រូវបោះឆ្នោតពីរសន្លឹកដើម្បីជ្រើសរើសក្រុមប្រឹក្សាតាមប្រភេទនីមួយៗនិងមានហិបឆ្នោតចំនួនពីរដែលសន្លឹកឆ្នោតទី១មានពណ៌លឿងប្រើក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងស្រុកខណ្ឌសម្រាប់ដាក់ក្នុងហិបឆ្នោតមួយនិងសន្លឹកឆ្នោតទី២ដែលមានពណ៌សប្រើក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្តសម្រាប់ដាក់ក្នុងហិបឆ្នោតមួយផ្សេងទៀត។

ដោយឡែកគណបក្សនយោបាយដែលចូលរួមក្នុងការប្រកួតប្រជែងនេះមាន៖គណបក្សប្រជាជនកម្ពុជាគណបក្សសញ្ជាតិកម្ពុជាគណបក្សហ៊្វុនស៊ិនប៉ិចគណបក្សខ្មែររួបរួមជាតិគណបក្សយុវជនកម្ពុជាគណបក្សឆន្ទៈខ្មែរនិងគណបក្សខ្មែរសាធារណរដ្ឋ។

បើតាមគ..បានបញ្ជាក់ថាគណបក្សនយោបាយទាំងនេះអាចចូលរួមប្រកួតដណ្តើមយកអាសនៈជាសមាជិកក្រុមប្រឹក្សារាជធានីខេត្តដែលសរុបចំនួន៥៥៩រូបនិងជាសមាជិកក្រុមប្រឹក្សាក្រុងស្រុកខណ្ឌសរុបចំនួន៣.៥៥៥រូបក្នុងចំណោមអង្គបោះឆ្នោតដែលតំណាងឲ្យប្រជាពលរដ្ឋមកពីសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ក្នុងមុខតំណែងបច្ចុប្បន្នសរុប១១.៥៧២នាក់៕