លោក Pom peo និយាយថា ការគាបសង្កត់ពីអន្តរជាតិ លើកូរ៉េខាងជើងត្រូវបន្ត

AKP ភ្នំពេញ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩​ — កាលពីថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក Mike Pompeo បានអំពាវនាវដល់សហគមន៍អន្តរជាតិ ដើម្បីរក្សាសម្ពាធលើកូរ៉េខាងជើងរហូតដល់មានការបោះបង់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។

លោក Pompeo បានចេញការអំពាវនាវនេះ នៅក្នុងសុន្ទរកថាជាសាធារណៈ​មួយ​នៅទីក្រុងឡុងដ៏ ដែលលោកក៏បានថ្លែងអំណរគុណ ចំពោះចក្រភពអង់គ្លេសសម្រាប់​ការខិត​ខំប្រឹងប្រែង​របស់ខ្លួន ដើម្បីបញ្ឈប់សកម្មភាពចៀសវាងការដាក់ទណ្ឌកម្មពីសំណាក់កូរ៉េ​ខាងជើង។

មន្រ្តីការទូតជាន់ខ្ពស់របស់អាម៉េរិករូបនេះបាននិយាយថា ប្រធានាធិបតីលោក ត្រាំ បានដឹកនាំការទូតដ៏ស្វិតស្វាញឆ្ពោះទៅរកការបញ្ចប់នុយក្លេអ៊ែរ ដែលបានផ្ទៀងផ្ទាត់ពេញ​លេញពីកូរ៉េខាងជើងហើយនិងដែលអ្នកបានគាំទ្រក្នុងរឿងនេះ។ បេសកកម្មនោះ មានសារៈសំខាន់ហើយយុទ្ធនាការដាក់សម្ពាធ​ដែលពិភពលោកបាន​ចូលរួមត្រូវតែបន្តធ្វើជាលទ្ធផលដែលចាំបាច់សម្រាប់សន្តិសុខពិភពលោក។

សហរដ្ឋអាមេរិក និងកូរ៉េខាងជើងមានការរីកចម្រើនតិចតួច​នៅក្នុងកិច្ចចរចាររបស់ពួក​គេ​ចាប់តាំងពីជំនួបកំពូលលើកទីពីរ រវាងលោក ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុង-អ៊ុន កាលពីខែកុម្ភៈកន្លងទៅដែលបានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងនោះ។ នៅក្នុងការបង្ហាញជាក់ស្តែងនៃភាពមិនសប្បាយចិត្តជុំវិញការជាប់គាំងនេះ កូរ៉េខាង​ជើងបានបាញ់គ្រាប់ផ្លោងចម្ងាយជាច្រើនចូលទៅក្នុងសមុទ្រខាងកើតកាលពីថ្ងៃសៅរ៍។

លោក Pompeo បានកត់សម្គាល់ថា កងទ័ពជើងទឹកចក្រភពអង់គ្លេសបានដាក់ពង្រាយ​នៅប៉ាស៊ីហ្វិក ដើម្បីរារាំងការផ្ទេរ ការដឹកជញ្ជូនប្រេងទៅនាវាកូរ៉េខាងជើងខុសច្បាប់។ លោកបានថ្លែងថា: ការណ៍នេះត្រូវតែបន្ត។

សហរដ្ឋអាមេរិកបានដឹកនាំក្រុមចម្រុះជាតិសាសន៍ចំនួនប្រាំបី ដើម្បីរារាំងការផ្ទេរនាវា​ពីនាវាទៅនាវា។ សមាជិកផ្សេងទៀតមានដូចជាៈ ប្រទេសកូរ៉េខាងត្បូង កាណាដាអូស្ត្រាលី អង់គ្លេស បារាំង ជប៉ុន និងនូវែលសេឡង់៕

( ប្រភព យន់ហាប់៖  បកប្រែដោយលោក មាស សំអុល )