ចិននិងថៃបញ្ចប់សមយុទ្ធហ្វឹកហាត់រួមកងនាវាចររបស់ប្រទេសទាំងពីរ

AKP ភ្នំពេញ ថ្ងៃទី០៩  ខែឧសភា ឆ្នាំ២០១៩ — កងកម្លាំងកងនាវាចរចិននិងថៃកាលពីថ្ងៃពុធនេះ បានបញ្ចប់សមយុទ្ធហ្វឹកហាត់រួមគ្នាមួយរយៈ ពេលមួយសប្តាហ៍នៅឯកំពង់ផែយោធាមួយ នៅ Zhanjiang ខេត្តក្វាងទុងប្រទេសចិនខាងត្បូង ។

នាវាកងនាវាចរ៧គ្រឿង,ពួកអ្នកសង្កេតការណ៍និងទាហានជាង ១.០០០នាក់ មកពីភាគីទាំងពីរ បានចូលរួមនៅក្នុងកម្មវិធីនេះ ដែលមានរួមបញ្ចូលការហ្វឹកហាត់ នៅឯតំបន់កំពង់ផែ ព្រមទាំងការហ្វឹកហាត់សមុទ្រ ។

លោក Huang Fengzhi មេបញ្ជាការកងកម្លាំងចិនដែលចូលរួមបាននិយាយថា កម្មវិធីនេះ គឺជា ចំណុចចាប់ផ្តើមថ្មីមួយសម្រាប់កងកម្លាំងកងនាវាចររបស់ភាគីទាំងពីរ ដើម្បីដោះស្រាយរួមគ្នាការគំរាម កំហែងសន្តិសុខ ព្រមទាំងការពារសន្តិភាព និងស្ថេរភាពតំបន់ ។

តាមសេចក្តីថ្លែងការណ៍មួយដែលផ្សាយ នៅពេលដែលកម្មវិធីនេះ ត្រូវបានគេបើកធ្វើឱ្យដឹងថា ការ ហ្វឹកហាត់រួមគ្នានេះ សំដៅធ្វើឱ្យប្រសើរកិច្ចសហប្រតិបត្តិការជាមិត្ត និងដែលសំអាងលើហេតុការណ៍រវាង កងកម្លាំងកងនាវាចរទាំងពីរ ព្រមទាំងពង្រឹងសមត្ថភាពរបស់ពួកគេ ដើម្បីដោះស្រាយការគំរាមកំហែងដល់ សន្តិសុខសមុទ្រ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )