កូរ៉េខាងជើងនិយាយថាការសាកល្បងរ៉ុក្កែតមានលក្ខណៈធម្មតានិងដើម្បីការពារខ្លួន​

កូរ៉េខាងជើង៖ យោងតាមក្រសួងការបរទេសរបស់ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃពុធបានឱ្យដឹងថាការសាកល្បងមីស៊ីលរបស់ខ្លួនកាល
ពីសប្ដាហ៍មុនគឺមានលក្ខណៈធម្មតានិងដើម្បីការពារខ្លួន។

អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរបស់រដ្ឋកូរ៉េខាងជើងថាការហ្វឹកហាត់នាពេលថ្មីៗនេះ
ដែលធ្វើឡើងដោយកងទ័ពគឺគ្មានអ្វីក្រៅពីការហ្វឹកហ្វឺនយោធាជាទៀងទាត់នោះទេហើយវាមិនបានតម្រង់គោលដៅដល់
ប្រទេសណាមួយឬក៏ធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ឡើងនៅក្នុងតំបន់នោះទេ។

អ្នកនាំពាក្យរូបនេះបានបន្ថែមទៀតថាប្រទេសដទៃទៀតតែងតែធ្វើការហ្វឹកហាត់ធម្មតាបែបនេះឯងសម្រាប់ការការពារជាតិរបស់គេជាជាងការធ្វើសមយុទ្ធយោធាដែលធ្វើឲ្យប៉ះពាល់ដល់ អធិបតេយ្យរបស់ប្រទេសផ្សេង ។

អត្ថបទ ឆាយ វីកាល
ប្រភព​ ដឺហៀល (០៩.០៥.១៩)