គណបក្សដែលគាំទ្រដោយយោធាថៃត្រូវការសម្ព័ន្ធមិត្តបន្ថែមបន្ទាប់ពីរាប់សន្លឹកឆ្នោតហើយ

ថៃ៖ គណបក្សដែលគាំទ្រដោយយោធារបស់ប្រទេសថៃត្រូវការសម្ព័ន្ធមិត្តបន្ថែមតែមួយចំនួនតូចថែមទៀតប៉ុណ្ណោះដើម្បីទទួលសំឡេង​ឆ្នោតគ្រប់គ្រាន់ដល់​លោកប្រាយុទ្ធចាន់អ៊ូចារ ​ឲ្យបានឡើងកាន់តំណែងបន្តនេះបើយោងទៅតាមលទ្ធផលចុងក្រោយនៃការបោះឆ្នោតដែលបានចេញផ្សាយនៅល្ងាចថ្ងៃពុធប៉ុន្តែត្រូវបានជំទាស់ភ្លាមៗដោយគណបក្សប្រឆាំង។

គណបក្សយោធានេះមានអាសនៈចំនួន ១១៥ នៅក្នុងសភាជាន់ទាបដោយត្រូវការតែ ១១ អាសនៈទៀតតែប៉ុណ្ណោះនៅក្នុងរដ្ឋសភា​ដោយសារ​ព្រឹទ្ធសភាមានសមាជិកចំនួន ២៥០ នាក់ដែលទទួលការតែងតាំងដោយរបបយោធា។

លទ្ធផលបោះឆ្នោតត្រូវបានប្រកាសក្នុងរយៈពេលជាងមួយខែ​បន្ទាប់ពីការបោះឆ្នោតនៅថ្ងៃទី ២៤ខែមីនាដែលជាការបោះឆ្នោតលើកដំបូងចាប់តាំងពីយោធាបានដណ្ដើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ ២០១៤ ។ការបោះឆ្នោតនេះ ត្រូវបានធ្វើឡើងក្រោមច្បាប់ថ្មីដែលបង្កើតដោយមេបញ្ជាការទ័ពដែលរួមមានទាំងការតែងតាំងសមាជិកព្រឹទ្ធសភាដែលអាចបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីបាន។

អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (០៩.០៥.១៩)