ប្រទេសរុស្ស៊ីគ្រោងនឹងផលិតនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរដំបូងរបស់ខ្លួន

រុស្ស៊ី៖ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ីដែលបានដកស្រង់ចេញពីប្រភពសុំមិនបញ្ចេញឈ្មោះមួយនៅក្នុងឧស្សាហកម្ម
ផលិតនាវាបានឲ្យដឹងថាប្រទេសរុស្ស៊ីចង់ផលិតនាវាផ្ទុកយន្តហោះដែលដើរដោយថាមពលនុយក្លេអ៊ែរលើកទីមួយរបស់ខ្លួន។

នាវាផ្ទុកយន្តហោះនេះមានទំហំតូចជាងនាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិកប៉ុន្តែធំជាងនាវាផ្ទុកយន្តហោះរបស់ប្រទេសរុស្ស៊ីដែលបានទទួលរងនូវឧបទ្ទវហេតុមួយកាលពីឆ្នាំមុន។

ក្នុងឆ្នាំចុងក្រោយនៃសង្រ្គាមត្រជាក់សហភាពសូវៀតបានចាប់ផ្តើមផលិតនាវាផ្ទុកយន្តហោះប្រើថាមពលនុយក្លេអ៊ែរ​
ប៉ុន្តែការដួលរលំនៃសហភាពសូវៀតក៏បាននាំឱ្យរុស្ស៊ីផ្អាកដំណើរការ ផលិតទៅ ។ ​

អាមេរិកមាននាវាផ្ទុកយន្តហោះប្រើថាមពលនុយក្លេអ៊ែរចំនួន ១១ គ្រឿងនៅក្នុងឃ្លាំងអាវុធរបស់ខ្លួន។ប្រទេសចិនដែលជាមហាអំណាចដ៏ខ្លាំងក្លាមួយមាននាវាផ្ទុកយន្តហោះធម្មតាតែពីរប៉ុណ្ណោះប៉ុន្តែប្រទេសចិនកំពុងផលិតនាវាផ្ទុកយន្តហោះទី ៣ របស់ខ្លួនដែលទំនើបទាន់សម័យដំបូងបង្អស់ ។

អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (០៩.០៥.១៩)