អនុប្រធានបេសកជននុយក្លេអ៊ែររបស់កូរ៉េខាងត្បូង និងរុស្ស៊ីយល់ ព្រម​លើតម្រូវការដើម្បីបន្តការសន្ទនាជាមួយកូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ — ក្រសួងការបរទេសទីក្រុងសេអ៊ូលបាននិយាយនៅថ្ងៃពុធថា អនុប្រធានបេសកជន​នុយក្លេអ៊ែរ​កូរ៉េខាងត្បូង និងរុស្ស៊ីបានចែករំលែកនូវទស្សនៈគ្នាទៅវិញទៅមក ស្តីពីតម្រូវការ​ដើម្បី​រក្សាសន្ទុះដើម្បីសន្ទនាជាមួយកូរ៉េខាងជើង បើទោះបីជាភាពតានតឹង​ ដែលបណ្តាល​មកពី​ការបាញ់បង្ហោះ​រយៈចម្ងាយខ្លីរបស់ទីក្រុងព្យុងយ៉ាងក៏ដោយ។

លោក Jeong Yeon-doo អគ្គនាយកនៃក្រសួងការបរទេសទទួលបន្ទុកការិយាល័យ​កិច្ចការនុយក្លេ-   អ៊ែររបស់កូរ៉េខាងជើង បានធ្វើកិច្ចចរចាជាមួយសមភាគីរុស្ស៊ី លោក Oleg Burmistrov ដែលជាឯកអគ្គរដ្ឋទូត​ នៅទីក្រុងមូស្គូកាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាគ្នា​ពីកិច្ច​សហ​ប្រតិបត្តិការ ស្តីអំពីដំណើរការសន្តិភាពរបស់កូរ៉េ។

កិច្ចចរចារបស់ពួកគេបានធ្វើឡើង បន្ទាប់ពីកូរ៉េខាងជើងបានបាញ់គ្រាប់ផ្លោង​រយៈ​ចម្ងាយខ្លីចូលទៅក្នុងសមុទ្រខាងកើតកាលពីថ្ងៃសៅរ៍ នៅក្នុងការបង្ហាញជាក់ស្តែងនៃការកើន​ឡើងដោយមិនសប្បាយចិត្តជុំវិញកិច្ចចរចាការធ្វើមិនឱ្យមាននុយក្លេអ៊ែរ ដែលបានជាប់គាំង​ជាមួយអាម៉េរិកនោះ។

ក្រសួងបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ភាគីទាំងពីរបានអះអាង​ជាថ្មីនូវគោលដៅរួមនៃការលុបបំបាត់ចោលនុយក្លេអ៊ែរពេញលេញ នឹងការបង្កើតសន្តិភាព​ស្ថិរភាពមួយនៅលើឧបទ្វីបកូរ៉េ។

ក្រសួងបាននិយាយថា ក្នុងអំឡុងពេលកិច្ចប្រជុំរវាងលោក Jeong និងលោក Burmistrov ភាគីរុស្ស៊ីបានវាយតម្លៃខ្ពស់លើការខិតខំប្រឹងប្រែងរបស់ទីក្រុងសេអ៊ូល​សម្រាប់​ការរីកចម្រើនក្នុងទំនាក់ទំនងអន្តរកូរ៉េ នឹងបានសម្តែងនូវការគាំទ្រចំពោះតួនាទីដ៏សំខាន់​របស់កូរ៉េ​ខាងត្បូង​ក្នុងការដោះស្រាយបញ្ហានានាដែលជាប់ទាក់ទងនិងឧបទ្វីបនេះ៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )