ចិននិងជប៉ុននឹងធ្វើកិច្ចចរចាស្តីពីកិច្ចការសមុទ្រ

AKP ភ្នំពេញ ថ្ងៃទី០៨ ខែឧសភា  ឆ្នាំ២០១៩ — អ្នកនាំពាក្យក្រសួងការបរទេសមួយរូបបាននិយាយពីថ្ងៃអង្គារនេះថា ចិននិងជប៉ុននឹងធ្វើការពិគ្រោះ យោបល់គ្នាថ្នាក់ខ្ពស់លើកទី១១ របស់ខ្លួ​នស្តីពីកិច្ចការសមុទ្រនៅ Otaru ប្រទេសជប៉ុនចាប់ពីថ្ងៃទី១០ ដល់ ១១ ខែឧសភានេះ ។

អ្នកនាំពាក្យលោក Geng Shuang បានប្រាប់សន្និសីទកាសែតជាទៀងទាត់មួយថា ពួកមន្ត្រីមកពី ក្រសួងការបរទេស, ក្រសួងការពារប្រទេសផ្នែកពង្រឹងច្បាប់ និងគ្រប់គ្រងសមុទ្ររបស់ប្រទេសទាំងពីរនឹង ចូលរួមនៅក្នុងកិច្ចចរចានេះ ។

លោក Geng បាននិយាយថា ប្រទេសចិនសង្ឃឹមថា នឹងធ្វើការផ្លាស់ប្តូរទស្សនគ្នាយ៉ាងពេញលេញ ជាមួយជប៉ុនស្តីពីបញ្ហាសមុទ្រដែលមានជាប់ទាក់ទងរួម ដើម្បីពង្រឹងការយោគយល់គ្នានិងការជឿទុកចិត្តគ្នា ទៅវិញទៅមកជាមួយជប៉ុន ។

ការពិគ្រោះយោបល់គ្នាថ្នាក់ខ្ពស់ចិន-ជប៉ុនស្តីពីកិច្ចការសមុទ្រត្រូវបានគេបង្កើតឡើងក្នុងឆ្នាំ២០១២ ។ ការពិគ្រោះយោបល់គ្នាកន្លងទៅត្រូវបានគេធ្វើឡើងនៅ Wuzhen  ខេត្ត Zhejiang ប្រទេសចិនខាងកើត កាលពីខែធ្នូ កន្លងទៅ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )