អាជ្ញាធរ ឃុំអូរស្វាយសាងសង់ស្ពាន អូតាឈី ដើម្បីងាយស្រួល ប្រជាពលរដ្ឋធ្វើដំណើរ

វិទ្យុជាតិកម្ពុជា៖ដោយ លោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង

ស្ពាន អូរតាឈី នៅភូមិអូររុណ ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ចាស់ទ្រុឌទ្រោមអាចបង្កគ្រោះថ្នាក់នៅពេលប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ ហើយអាជ្ញាធរឃុំនេះ រៀបគម្រោងសាងសង់ថ្មីឡើងវិញ ឱ្យបានរួចរាល់នៅមុនរដូវវស្សាចូលមកដល់។


លោកសេកម៉ៅមេឃុំនេះបានបញ្ជាក់ថា៖អាជ្ញាធរបានឯកភាពគ្នាជាមួយប្រជាពលរដ្ឋ ស្នើសុំទៅអភិបាលខេត្តដើម្បីកាប់ឈើ ក្នុងព្រៃសហគមន៍ មកសាងសង់ស្ពានថ្មីនៅមុនពេលភ្លៀងធ្លាក់ ព្រោះបើមិនបានធ្វើទាន់ពេលវេលាទេ ទឹកទន្លេមេគង្គឡើងមក មិនអាចចាក់គ្រឺះស្ពាននេះបានឡើយ។


(សម្លេង) កាលពីមុនលោកអភិបាលខេត្តលោកមកដល់និងម្តងហើយថាចាំឆ្នាំក្រោយធ្វើឱ្យល្អដល់មើលទៅវាទ្រុឌទ្រោមខ្លាំងមែនទែនបើមិនធ្វើឥឡូវទេ រដូវស្សានេះវានិងត្រូវបាក់ អញ្ចឹងសំណើរទៅលោកអភិបាលខេត្តបើសិនជាលោកអភិបាលខេត្តជួយមេត្តាជួយសាងសង់ជាស្ពានបាឡេក្តីឈើក្តីប្រជាពលរដ្ឋនិងក្រុមប្រឹក្សាត្រេកអរណាស់។
លោកស្រី ធាងចាន់ថុល ប្រជាពលរដ្ឋនៅភូមិអូររុណឃុំអូរស្វាយបានអះអាងថា៖បើមានស្ពានថ្មីគឺមានក្តីសង្ឃឹម ព្រោះបច្ចុប្បន្ន ប្រជាពលរដ្ឋនៅប៉ែកខាងចុងភូមិនេះធ្វើដំណើរឆ្លងកាត់តាមស្ពានចាស់មានការភ័យខ្លាច ដោយសារវាពុកនិងខូចខ្លាំងទៅហើយ។


(សម្លេង) ម្តងៗភ័យបើប៉ះដឹកគោយោលៗខ្លាចដែរចង់បានស្ពានល្អៗ ចង់បានតែស្ពានឈើ ក៍បានដែរ ព្រោះអីស្ពានលំបាកទន់ៗអញ្ចឹងបើទឹកជនលែងហ៊ានឆ្លងព្រោះវាយោលៗ។
លោកស្រី ភោគ ស្រីមាស នៅភូមិឃុំអូរស្វាយនេះដែរបានទទួលស្គាល់ថា៖ស្ពានឈើនេះចាស់ទ្រុឌទ្រោមមែន ដោយសារវាមានអាយុកាលជិត២០ឆ្នាំហើយ ណាមួយនៅតំបន់នេះទឹកលិចជារៀងរាល់ឆ្នាំផង។ លោកស្រីស្នើឱ្យការសាងសង់ស្ពានថ្មី ធ្វើឱ្យខ្ពស់ផុតពីទឹក ដើម្បីធានាគុណភាពដល់ការប្រើប្រាស់បានយូអង្វែង ព្រោះថវិកាសាងសង់ស្ពាននេះ ក៍មានចំណែកចូលរួមពីប្រជាពលរដ្ឋដែរ។
សូមបញ្ចាក់ថា៖ស្ពានអូរតាឈីនេះមានប្រវែង៣២ម៉ែត្រ ទទឹង៣ម៉ែត្រ ជាបណ្តាញតភ្ជាប់ផ្លូវចេញ
ពីភូមិអូរុណ ទៅកាន់ទីរួមស្រុកអូរស្វាយមានជ័យ និងឆ្ពោះទៅកាន់ភូមិវើនខាំ ទឹកដីនៃប្រទេសឡាវមានអត្ថប្រយោជន៍សម្រាប់កសិករនាំ កសិផល ទៅដោះដូរជាលក្ខណៈសេដ្ឋកិច្ចគ្រួសារ៕