លោកឧកញ៉ា ហ៊ុយ ភៀវ ជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្ម ខេត្តសៀមរាប-ខេត្តឧត្តរមានជ័យបន្តទៀត

AKP សៀមរាប ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ — មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មជំរុញឱ្យប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមាន ជ័យអាណត្តិថ្មីជួយសម្របសម្រួល និងទាក់ទាញវិនិយោគិនបរទេសឱ្យមកបណ្តាក់ ទុន វិនិយោគនៅខេត្តសៀមរាបឱ្យបានកាន់តែច្រើនបន្ថែមទៀត ខណៈនៅប៉ុន្មានឆ្នាំចុង ក្រោយ នេះសភាពាណិជ្ជកម្មកម្ពុជា បាន និងកំពុងធ្វើឱ្យវិនិយោគិនបរទេសកាន់តែមានភាព ជឿជាក់ និងមកធ្វើការវិយោគនៅកម្ពុជាកាន់តែច្រើន។ថ្លែង​នៅក្នុងពិធីបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្ម មណ្ឌល សៀមរាប-ឧត្តរមានជ័យ អាណត្តិទី២លើកទី២ កាលពីរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា សភាពាណិជ្ជ កម្មកម្ពុជា ក៏ដូចជាសភាពាណិជ្ជកម្មខេត្ត គឺមានតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលផ្តុំ វិស័យឯកជនមកជជែកពិភាក្សាគ្នា ធ្វើយ៉ាងណាឱ្យអាជីវកម្មរបស់ពួកគាត់ដំណើរការទៅ មុខកាន់តែល្អប្រសើរ ស្របគ្នាទៅយុទ្ធសាស្រ្តរបស់រដ្ឋាភិបាល។ ក្រៅពីការប្រមូលផ្តុំវិស័យ ឯកជនក្នុងស្រុកមកជជែកពិភាក្សាគ្នា សភាពាណិជ្ជកម្ម ក៏មានតួនាទីជួយសម្រួលដល់ វិយោគិនបរទេសឱ្យជួបជាមួយវិយោគិនក្នុងស្រុក ក្នុងការពិភាក្សា និងចាប់ដៃគូធ្វើ អាជីវកម្មផងដែរ។

ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្ននេះវិយោគគិនបរទេសច្រើន បានមកទំនាក់ទំនង ធ្វើការវិនិយោគទុកនៅកម្ពុជា តាមរយៈសភាពាណិជ្ជកម្មកម្ពុជា និងពាណិជ្ជកម្មខេត្តនានា ដោយសារពួកគេយល់ឃើញថា សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មខេត្ត គឺមានការ គាំទ្រពីរដ្ឋាភិបាល និងមានការប្រមូលផ្តុំវិស័យឯកជនក្នុងស្រុក ដែលធ្វើឱ្យពួកគេជឿទុកចិត្ត និងអាចចាប់ដៃគូបណ្តាក់ទុនវិនិយោគបាន។

ឯកឧត្តម វ៉េង សុធី បានជំរុញឱ្យលោកឧកញ៉ា ហ៊ុយ ភៀវ ដែលទើបតែជាប់ឆ្នោតជា ប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ សាជាថ្មីត្រូវខិតខំជួយសម្របសម្រួល និងទាក់ទាញវិនិយោគិនបរទេសឱ្យមកបណ្តាក់ទុនវិនិយោគនៅ ខេត្តសៀមរាបឱ្យបានកាន់តែ ច្រើនបន្ថែមទៀត។

លោកឧកញ៉ា ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ ដែលទើបតែជាប់ឆ្នោតជាថ្មី បានប្តេជ្ញាថា ដោយមានការបោះឆ្នោតគាំទ្ររូបលោកឱ្យធ្វើជា ប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យបន្តទៀត ពីណាក់អាជីវករក្នុងខេត្ត លោក និងខិតខំឱ្យអស់ពីលទ្ធភាពក្នុងការជួយដោះស្រាយបញ្ហាផ្សេងៗ ដែលអាជីវករនៅ ក្នុងខេត្តសៀមរាបនិងឧត្តរមានជ័យបានជួបប្រទះ។

លោកឧកញ៉ា ហ៊ុយ ភៀវ បានបញ្ជាក់ថា នៅក្នុងអំឡុងពេល៣ឆ្នាំកន្លងមកនេះ សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ បានរៀបចំឱ្យជំនួបចាប់ដៃគូ ពាណិជ្ជកម្មនៅក្នុងស្រុក និងនៅក្រៅប្រទេសជាច្រើនដូចជា ជាមួយនឹងប្រទេសចិន ថៃ វៀតណាម នេប៉ាល់ អូស្រ្តាលី សិង្ហបុរី និងប្រទេសផ្សេងៗជាច្រើនទៀត។ នៅក្នុងឆ្នាំ២០១៩ នេះ សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ បានបង្កើតឱ្យផ្សារសភាពាណិជ្ជ កម្មខេត្តសៀមរាប ដោយផ្តោតសំខាន់ទៅលើបន្លែ និងផលិតផលកសិកម្មក្នុងស្រុក ដែលលក់ នូវរាល់ថ្ងៃសៅរ៍ និងអាទិត្យ ដើម្បីឱ្យប្រជាកសិករ សមាគមកសិកម្ម អាចលក់បន្លែ ឬផលិត ផលដែលផលិតបាន ដល់អថិតិជនផ្ទាល់តែម្តង។ ផ្សារនេះបាន​ដំណើរការរយៈពេលជា២ខែ មកហើយ ដែលមានទីតាំងបរិវេណសួនច្បារព្រះរាជដំណាក់ និងជិតមណ្ឌលព័ត៌មានទេស ចរណ៍៕

ដោយ ឃុត សៅ