ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អបអរសាទររដូវបួសខែរ៉ម៉ាឌនរបស់បងប្អូន សានិកឥស្លាមកម្ពុជាទាំងក្នុង និងក្រៅប្រទេស

AKP ភ្នំពេញ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​ស​ម្ដែ​ង​នូ​វ​​ការអបអរសាទរ និងសូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់​បង​ប្អូ​ន ​​​សាសនិកឥស្លាមកម្ពុជា ទាំងក្នុង និងក្រៅប្រទេសក្នុងរដូវខែរ៉ម៉ាឌន។នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ សម្ដេច​​តេ​ជោ ហ៊ុន សែន ​​បានសរសេរថា “ក្នុងនាមខ្ញុំ ជានាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា និងភរិយា ខ្ញុំ​សូ​ម​អបអរសាទរ និងសូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូន​សា​សនិកឥស្លាមកម្ពុជា ក្នុង និងក្រៅប្រទេស រួមទាំងបងប្អូន សាសនិកឥស្លាម នៅទូទាំងពិ​ភ​ព​​លោក​ផងដែរ ដែលបានចូលបួសខែរ៉ម៉ាឌន ដែលកម្ពុជា​នឹងចាប់ផ្ដើម នៅថ្ងៃចន្ទទី០១ ខែ រ៉​ម៉ា​​​ឌន ឆ្នាំ ១៤៤០ ម៉ូហាំម៉ាត់ សករាជ ត្រូវនឹងថ្ងៃទី ៣ កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២​៥​​​​៦២ ដែលត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០១៩។ សម្ដេចតេជោក៏សូមផ្ញើរ​នូវក្តីនឹករលឹក និងអរគុណ​យ៉ា​ង​ជ្រា​​ល​ជ្រៅបំផុតចំពោះបងប្អូនឥស្លាម​កម្ពុជា ដែលបានចូលរួមថែរក្សា សុខសន្តិភាព ហើយ​មា​ន​​ជំនឿជឿជាក់លើការដឹកនាំ​របស់​សម្ដេច និងរបស់គណបក្សប្រជាជនកម្ពុជា តាំងពីដើមរៀងមក។

សម្ដេចតេជោក៏សូមបួងសួង​សុំឱ្យបងប្អូនទាំងអស់ទទួល បាននូវសេចក្កីសុខសប្បាយ ក្ដីមេត្តាករុ​ណា​ ពី​អ​ល់​ឡោះគ្រប់ៗ​គ្នា និងសុំឱ្យអល់ឡោះ ទទួលយកនូវកុសលផលបុណ្យ ខែបួសរ៉ម៉ាឌន ទាំ​ង​​​អ​ស់ដែល បងប្អូនបានប្រតិបត្តិ សាងឡើងកុំបីអាក់ខានឡើយ៕

ដោយ ជឹម ណារី