សម្តេចចៅហ្វាវាំង គង់ សំអុល អញ្ជើញជាអធិបតី មិទ្ទីងអបអរសាទររម្លឹកខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម នៅខេត្តកំពង់ឆ្នាំង និងបំពាក់កន្សែងជូនយុវជនស្ម័គ្រចិត្តកាកបាទក្រហម

AKP កំពង់ឆ្នាំង ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ —

សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង អញ្ជើញជាអធិបតីមិទ្ទីងអបអរសាទររម្លឹកខួបលើក ទី១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៩ នៅខេត្តកំពង់ឆ្នាំង និងបំពាក់កន្សែងជូនយុវជន ស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ដែលប្រារព្ធធ្វើឡើងនៅក្រុងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ ។

នៅក្នុងពិធីនេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ទទួលបានថវិកាពីសប្បុរសជននានា ប្រមាណជាង ១៨ម៉ឺនដុល្លារអាម៉េរិក ។

រូបថត៖ សោម ឬទ្ធី