ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ អញ្ជើញចែកកង់ដល់សិស្សានុសិស្សក្រីក្រ នៃអង្គការលើកស្ទួយប្រជាពលរដ្ឋ និងសហគមន៍កំពង់ប្រាសាទ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ អញ្ជើញចែកកង់ចំនួន ៣៥០គ្រឿងដល់សិស្សានុសិស្ស ជាកុមារកំព្រារស់​នៅក្នុងអង្គការលើកស្ទួយប្រជាពលរដ្ឋ និង៥០គ្រឿងទៀត ដល់សិស្សនៅសហគមន៍កំពង់ប្រាសាទ ខេត្តកណ្តាល ដែលកង់ទាំងអស់ នេះជា​ជំនួយរបស់អង្គការ KJO របស់ប្រទេសជប៉ុន ហើយពិធីចែកនេះធ្វើឡើងនៅមជ្ឈមណ្ឌលអង្គការលើកស្ទួយប្រជាពលរដ្ឋ ស្ថិតក្នុងសង្កាត់​​ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ ។

រូបថត៖ ខឹម សុវណ្ណារ៉ា