អគ្គិភ័យឆាបឆេះស្ថានីប្រេងឥន្ទនៈនិងហ្កាសប៉ាវចិន្ដា២នៅខេត្តស្ទឹងត្រែង

វិទ្យុជាតិកម្ពុជា៖ដោយ លោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង

ស្ថានីប្រេងឥន្ទនៈនិងហ្កាសប៉ាវចិន្ដា២នៅចំណុចគីឡូលេខ២ក្នុងភូមិរាជានុគោលក្រុងខេត្តស្ទឹងត្រែងត្រូវអគ្គិភ័យឆាបឆេះនៅវេលាម៉ោង៥.៥០នាទីល្ងាចថ្ងៃទី០៣ឧសភាឆ្នាំ២០១៩។

តាមប្រភពពីប្រជាពលរដ្ឋឃើញហេតុការណ៍នេះនិយាយថាអគ្គិភ័យឆាបឆេះនេះគឺបណ្តាលមកពីជាងផ្សាដែកប្រើម៉ូទ័រកាត់ដែកបែកផ្កាភ្លើងបណ្តាលឱ្យមានអណ្តាតភ្លើងឆាបឆេះតែម្តង។

ប្រភពនិយាយទៀតថាការឆាបឆេះនេះក្រុមការងានៅស្ថានីបាននាំគ្នាជួយបាញ់ទឹកពន្លត់ដែរតែការឆាបឆេះនេះខ្លាំងពេកទើបនាំគ្នាំរត់ចោល បង្កឡើងឆេះគ្មានសល់អ្វីឡើយ។

លោកឧត្តមសេនីយ៍ទោម៉ៅតារាស្នងការនគរបាលខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖ហេតុការណ៍នេះមិនទាន់ដឹងពីហេតុផលច្បាស់លាស់នោះទេ ហើយកំលាំងនគរបាលផ្នែកអគ្គិសភ័យក៍បានចេញរថយន្តទៅជួយភ្លាមៗដែរតែកំដៅនៃការឆេះខ្លាំងនិងផ្ទុះបំពង់ហ្កាសផង មិនអាចឱ្យយើងចូលទៅជិតបានឡើយ។

លោកឧត្តមសេនីយ៍ទោបន្តថា៖ទោះជាយ៉ាងណាយើងប្រើប្រាស់រថយន្តបាញ់ទឹកព័ទ្ឋជុំវិញទីនោះដើម្បីកុំឱ្យរាលដាលទៅដល់ផ្ទះប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា៖មកដល់ម៉ោង៧.៣០នាទីភ្លើង
នៅតែបន្តឆេះនៅឡើយ៕