មន្រ្តីរាជការនិងកម្មករចាត់ទុកប.ស.ស.គឺជាសំណាញ់ការពារសុខភាពប្រកបដោយប្រសិទ្ធិភាព

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ឹម ភិរក្សនារីរតនៈ

ភ្នំពេញ ៖ មន្រ្តីរាជការនិងកម្មករចាត់ទុកគោលនយោបាយបេឡាជាតិរបបសសន្តិសុខសង្គមដែល ហៅកាត់ថាប.ស.ស. គឺជាសំណាញ់ការពារសុខភាពប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។

ក្រុមមន្រ្តីរាជការ និងបងប្អូនកម្មករ កម្មការិនីដែលជាសមាជិក ប.ស.ស. បានសំដែងការពេញចិត្តចំពោះគោលនយោបាយបេឡាជាតិរបបសន្តិសុខសង្គមដែលបានផ្តល់សេវាថែទាំសុខភាពនិងព្យាបាលជម្ងឺប្រកបដោយគុណភាពនិងប្រសិទ្ធភាព។

អ្នកស្រី អ៊ឹម យ៉ុន ជាគ្រូបង្រៀនស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានប្រាប់វិទ្យុជាតិកម្ពុជាថា បន្ទាប់ពីទទួលបានប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គមធ្វើអោយអ្នកស្រីអាចទៅពិនិត្យព្យាបាលតាមដានជម្ងឺបានយ៉ាងទៀតទាត់ ដែលបានធ្វើឲ្យស្ថានភាពកាន់តែភាពមានល្អប្រសើរឆាប់ជាសះស្បើយ ។ អ្នកស្រីបានអះអាងថា បើគ្មានប័ណ្ណបសសនេះទេ អ្នកស្រីគ្មាន លទ្ធភាពមកពិនិត្យព្យាបាលជម្ងឺឲ្យបានជាប់ជាប្រចាំ តាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យឡើយ។

សម្លេង«ខ្ញុំមានចិត្តសប្បាយរីករាយយ៉ាងខ្លាំងដោយឃើញរាជរដ្ឋាភិបាលមានការយកចិត្តទុកដាក់គិតគូរពីបញ្ហាសុខភាពរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលបានធ្វើប័ណ្ណសមាជិក ប... ជូនដល់ពួកគាត់ទុកសម្រាប់ពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃ។ប័ណ្ណបសស អាចឱ្យយើង ពេលមានបញ្ហាគ្រោះថ្នាក់បញ្ហាអ្វីមួយយើងឈឺស្កាត់ និយាយរួមឲ្យតែយើងមានរវល់ឈឺក្នុងខ្លួនប្រាណយើងអាចទៅបសសនិងបាន ពេទ្យអាចជួយ ហើយគាត់យកចិត្តទុកដាក់រហ័សរហួនអត់មានការទើសទាល់អ្វីទាំអស់ »

អ្នកស្រី គង់ ម៉ាប់ ដែលជាកម្មការីនីបំរើការងារក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់ នៅរាជធានីភ្នំពេញបានឲ្យដឹថា ក្រុមគ្រូពេទ្យបានព្យាបាលអ្នកជម្ងឺធានាបានគុណភាពល្អមានកន្លែង សំរាកព្យាបាលត្រឹមត្រូវដូចៗគ្នា មិនថាអ្នកកាន់ប័ណ្ណក្រីក្រ ប័ណ្ណ ប.ស.ស. និងអ្នកបង់លុយធម្មតាឡើយ។

សម្លេង«ខ្ញុំមានការអរគុណដែលគាត់បានចេញបណ្ណ័បសស ដែលជួយកាត់បន្ថយអ្នកក្រីក្រដូចជាអ្នកមានបណ្ណ័ក្រីក្រឬបណ្ណ័បសសដូចខ្ញុំ ធ្វើការរោងចក្រមានជម្ងឺមកមន្ទីរពេទ្យគេអត់យកលុយកាក់យើងទេហើយការរាក់ទាក់ក៏ផ្អែមល្ហែមជាមួយយើងរាក់ទាក់ទៅវិញទៅមកគួរសមប្រាប់ណែនាំយើងពីការព្យាបាលដោយគ្មានគំរួសគំរើយឡើយ។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានធ្លាប់បានឲ្យដឹងថា គោនយោបាយបេឡាជាតិរបបសន្តិសុខសង្គមគឺជាប្រព័ន្ធគាំពារសង្គមដ៏មានប្រសិទ្ធភាព ហើយគឺជាជាឧបករណ៍បម្រើដល់ការកាត់បន្ថយនិងទប់ស្កាត់ភាពក្រីក្រ ភាពងាយរងគ្រោះ វិសមភាពសង្គម រួមចំណែកដល់ការអភិវឌ្ឍ និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

ឯកឧត្តមបានអះអាងថា  គោលនយោបាយនេះគឺកើតចេញពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងរយៈពេល៤០ឆ្នាំមកនេះ ដើម្បីដោះស្រាយទុក្ខលំបាករបស់ ប្រជាពលរដ្ឋ មន្រ្តីរាជការ និងកម្មករ ឲ្យទទួលបានសេវាថែទំា និងការព្យាបាលជម្ងឺយ៉ាងដិតដល់និងឥតគិតថ្លៃ ៕