អាជ្ញាធរស្រុកសេសានចលនាប្រជាពលរដ្ឋឱ្យបង្កើនការ ថែរក្សាប្រាសាទគូនិងអណ្តូងទឹកអម្រឹត

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹម ហឿន ខេត្ត ស្ទឹងត្រែង
ភ្នំពេញ៖ អាជ្ញាធរ ស្រុកសេសាន ខេត្តស្ទឹងត្រែងដាសតឿនប្រជាពលរដ្ឋនៅឃុំកំភុនឱ្យ រួមគ្នាបង្កើនការថែរក្សាអណ្តូងទឹកអម្រឹតនៅតំបន់ប្រសាទគូ ដើម្បីតម្កល់ទុកក្នុងផ្នែកព្រះពុទ្ធសាសនា ព្រោះនេះជាសម្បត្តិវប្បធ៌មសល់ពីដូនតាដែលបងប្អូនយើងកំពុងមានជំនឿ។

ក្នុងពេលដែលប្រជាពលរដ្ឋទៅសុំទឹកពីបារមីអណ្តូងទឹកអម្រិត នៅតំបន់ប្រាសាទគូ នៅភូមិឃុំភ្លុកស្រុកសេសានខេត្តស្ទឹងត្រែង កាលពីថ្មីៗនេះលោកសននូប្រធានក្រុមប្រឹក្សាស្រុកសេសានបានបញ្ជាក់ថា៖នេះជាទំលាប់នៅមុនរដូវវស្សាបង្កបង្កើនផល បងប្អូននៅតំបន់នេះនាំគ្នាមកសុំយកទឹកពីអណ្តូងទឹកអម្រឹតនេះទៅប្រើប្រាស់រៀងៗខ្លួន។ លោកថា៖នេះជាទំលាប់ពីដូនតាមកហើយតំបន់នេះមានបន្សល់ទុកនៅមរតកសព្វបែបយ៉ាងតម្រូវឱ្យប្រជាពលរដ្ឋយើងរក្សាកុំឱ្យបាត់បងឬខូចខាតដូចជា-ថ្មប្រសាទ-អណ្តូងទឹកអម្រឹត-នឹងធនធានព្រៃឈើនៅជុំវិញតំបន់នេះ។
(សំឡេង) ម្យ៉ាងទៀតទាំងសម្បត្តិក្រោមដីបើយើងមិនយកចិត្តទុកដាក់នោះទេគាត់និងគាស់កាយយកជាវត្ថុមានតម្លៃ មិនដឹងថាវត្ថុអីខ្លះទេតែដឹងថាមានវត្ថុសក្តិសិទ្ធនៅក្រោមដីថ្មប្រាសាទនេះហើយបើនៅលើដីទៀតបើយើងមិនខិតខំថែរក្សាទេនោះវានិងបាត់បង់ទាំងព្រៃឈើទាំងដីធ្លី មិនសូវយកចិត្តទុកដាក់និងកាប់បំផ្លាញយកធ្វើជាអុសធ្វើជារបងអីទៅ។
លោកស្រីឡយសេងហ៊នប្រជាពលរដ្ឋនៅភូមិសេសាន ឃុំកំភុន បញ្ជាក់ថា៖ពួកគាត់មានជំនឿថានៅពេលបានមកប្រារព្ឋធ្វើពិធីបុណ្យនៅទីនេះក្តីឬមកយកទឹកពីអណ្តូងនេះទៅប្រើប្រាស់ក្ដីតែងតែផ្តល់សេចក្តីសុខ សប្បាយដល់កូនចៅនិងដំណាំដាំដុះក៍បានភោគផលច្រើនដែរ ប្រោះព្រហ្មកូនចៅនិងគោក្របីចៀសផុតពីជម្ងឺឈឺថ្កាត់ ។
(សម្លេង)បារមីអត់មានឈឺគ្រុនឈឺចុកចាប់តាមខ្លួនតាមប្រាណយកទឹកនេះទៅលុបមុខលុបមាត់ទាំងអស់គ្រួសារខ្ញុំចៅៗខ្ញុំយកទឹកមួយដបនេះឱ្យលុបចាក់ទឹកលាយនិងងូតចៅៗនិងផ្ទះខ្ទមយកទឹកចាក់គ្រប់សរសរត្រជាក់ត្រជុំឱ្យបានសេចក្តីសុខដូចទឹកអណ្តូងមរកតនេះរកស៊ីមានបានធ្វើការងារអីឱ្យបានសេចក្តីសុខទាំងអស់។
លោកឈឹម សារឿន ប្រធានការិយាល័យធម្មការស្រុកសេសាន បានបញ្ជាក់ថា៖ប្រពៃណីនេះមានតាំងពីដើមមកមែន គ្រាន់តែបច្ចុប្បន្នអណ្តូងទឹកនេះ មិនទាន់បានរៀបចំអភិរក្សនិងគ្រប់គ្រងឲ្យបានត្រឹមត្រូវនៅឡើយទេ។ លោកអះអាងថាៈជារៀងរាល់ឆ្នាំអាជ្ញាធររួមជាមួយព្រះសង្ឃនិងប្រជាពលរដ្ឋ នាំគ្នាមកធ្វើបុណ្យនៅទីនេះដើម្បីចលនាឱ្យមានការអភិរក្សនិងអភិវឌ្ឍន៍តំបន់នេះសំរាប់បំរើឲ្យវិសយ័ទេសចរណ៍ផងនិងដម្កល់ទុកក្នុងផ្នែកព្រះពុទ្ធសាសនាទៅតាមប្រពៃណីផង ។
សូមបញ្ជាក់ថាៈនៅតំបន់ប្រាសាទគូនេះមានវត្ថុបុរាណបន្សល់ទុកតាំងពីសម័យអង្គឆ្នាំ៨០២ដល់ឆ្នាំ១៤៣១ ដូចជា សំណាកថ្មធំៗ-ទីកន្លែងបន់ស្រន់ស្មុំកូន-អណ្តូង៩តឹក-មានទឹកមិនរីងត្រជាក់ដូចទឹកអម្រឹតនិងរណ្តៅកំណប់មាសកែវកងជាដើម៕