ក្រសួងព័ត៌មាននឹងធ្វើវិសោធនកម្មច្បាប់របបសាព័ត៌មានឆ្នាំ១៩៩៥ដើម្បីឲ្យសមស្របទៅនឹងស្ថានភាពសង្គមបច្ចុប្បន្ន

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

ភ្នំពេញ៖ ក្រសួងព័ត៌មាននឹងធ្វើវិសោធនកម្មច្បាប់របបសាព័ត៌មានឆ្នាំ១៩៩៥ដើម្បីឲ្យសមស្របស្ថានភាពសង្គម និងស្របជាមួយនឹងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានដែលនឹងចេញនៅពេលខាងមុខនេះ។

ថ្លែង ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក ក្រោមប្រធានបទ”សាព័ត៌មាន ដើម្បីបុព្វហេតុសេរីភាព ឧត្តមប្រយោជន៍ជាតិមាតុភូមិ ពិភពលោក សន្តិភាព និងយុត្តិធម” នៅថ្ងៃ៣ ខែឧសភាឆ្នាំ២០១៩នេះ នៅសណ្ឋាគាឡូរ៉ូយ៉ាល់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា ការធ្វើវិសោធនកម្មមាត្រាខ្លះ នៃច្បាប់សារព័ត៌មានឆ្នាំ១៩៩៥នេះ ផ្តោតសំខាន់លើការកាតព្វកិច្ចអ្នកសាព័ត៌មាន។

សំភាសន៍៖ «សំខាន់គឺកាតព្វកិច្ចទទួលការឆ្លើយបំភ្លឺរបស់គេ គឺមិនមែនយើងកាត់ទោសគេហើយគឺចប់ទេ ពោលមានការបំភ្លឺគាត់ត្រូវទទួល ។ លើកលែងតែគាត់ធ្វើសកម្មភាពមិនត្រឹមត្រូវ ហើយគេមានសិទ្ធិប្តឹងបាន។  ប៉ុន្តែឥឡូវគេមិនមានសិទ្ធិប្តឹងបានទេ ។ តាមពិតបើយើងមើលច្បាប់ព្រហ្មទណ្ឌក៏ដោយ អោយតែទាក់ទងទៅនឹងកំហុសព័ត៌មាន គឺច្បាប់របបសាព័ត៌មានមានឧត្តមភាព។ អញ្ចឹងបានន័យថា ច្បាប់សាព័ត៌មាន គឺអ្នកសាព័ត៌មានបញ្ចេញមតិយោបល់មិនមានទោសទេ ។ ប៉ុន្តែការបញ្ចេញមតិខុសតាមបណ្តាញសង្គមអាចមានទោស»

ឯកឧត្តម បន្ថែមថា ការធ្វើវិសោធនកម្មច្បាប់នេះ ក៏នឹងបញ្ចូលពីលក្ខខ័ណ្ឌមួយចំនួននៃការបើកកាសែត វិទ្យុ ទូរទស្សន៍ដែលតម្រូវអោយចាងហ្វាងត្រូវមានកំរិតវប្បធម៌យ៉ាងហោចណាស់ជាប់បាក់ឌុបផងដែរ ខណៈបច្ចុប្បន្នចាងហ្វាងខ្លះមិនបានរៀនខ្ពស់នោះទេ ដែលធ្វើឲ្យមានការរិះគុណពីមហាជនខ្លាំង។ រហួតមកដល់ពេលនេះក្រសួងព័ត៌មានបានបង្កើតគណៈ     កម្មាការធ្វើវិសោធនកម្មច្បាប់របបសារព័ត៌មានឆ្នាំ១៩៩៥នេះ រួចហើយ ដើម្បីធ្វើការសម្របសម្រួលនិងធ្វើការជាមួយអ្នកពាក់ព័ន្ធលើការងារនេះឲ្យបានឆាប់ធ្វើយ៉ាងណាឲ្យស្របទៅនឹងច្បាប់សិទ្ធិទទួលបានព័ត៌មានដែលគ្រោងនឹងចេញនៅពេលខាងមុនេះ៕