សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹកនាំគណៈប្រតិភូអញ្ជើញមកដល់មាតុភូមិវិញដោយសុវត្ថិភាព

AKP ភ្នំពេញ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ —

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញមកដល់មាតុភូមិវិញដោយសុវត្ថិភាព នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីសម្តេចបានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឡេ ឌឹកអាញ់ (Le Duc Anh) អតីតប្រធានរដ្ឋសាធារណរដ្ឋសង្គមនិយម វៀតណាម នៅទីក្រុងហាណូយ ។

អញ្ជើញទទួលស្វាគមន៍សម្តេច និងគណៈប្រតិភូនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមានសម្តេច ឯកឧត្តម លោកជំទាវ ជាឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជាច្រើនរូបទៀត ។

រូបថត៖ ខឹម សុវណ្ណារ៉ា និង កុក គី