ឯកឧត្ដម​ វង​ សូត ពិនិត្យមជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាលដោយស្ម័គ្រ និងផ្អែកលើសហគមន៍​នៅភូមិឫទ្ធី២​ ឃុំកែវផុស

​ AKP ព្រះសីហនុ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ -កាលពីថ្ងៃព្រហស្បតិ៍ ១៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ​២០១៩​ ឯក ឧត្ដម វង​ សូត​ រដ្ឋមន្ត្រី​ក្រសួងសង្គមកិច្ច អតីតយុទ្ធជន​ និងយុវនីតិសម្បទា និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អមដំណើរដោយឯកឧត្ដមនាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងថ្នាក់ដឹកនាំ​ អគ្គនាយក អគ្គលេខាធិការ​រង​ ប្រធាន​នាយកដ្ឋាន​ ប្រធាន​មន្ទីរ​ នៃក្រសួង​ស្ថាប័នពាក់ព័ន្ធ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ ចុះទស្សនកិច្ចនៅមជ្ឈ មណ្ឌលជាតិផ្តល់សេវាព្យាបាលដោយស្ម័គ្រ ផ្អែកលើសហគមន៍នៅភូមិឫទ្ធី២ ឃុំកែវផុស​ ស្រុកស្ទឹងហាវ​ ខេត្តព្រះសីហនុ ។

ឯកឧត្តម​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ បានជម្រាបជូនប្រតិភូពីការងារសាងសង់ហេ ដ្ឋារចនាសម្ព័ន្ធ មានដូចជា ផ្លូវថ្នល់ របង បណ្តាញលូ​ សំណង់អគារ​រដ្ឋបាល​ អគារមន្ទីរពេទ្យ​ អគារស្នាក់នៅសម្រាប់អ្នកជំងឺបុរស​០១​ និងស្រ្តី០១​ អគារបណ្តុះបណ្តាលវិជ្ជាជីវៈ ឃ្លាំង​ បន្ទប់អគ្គិសនី​ និងបន្ទប់ចម្រោះទឹកស្អាត …។

ឯកឧត្តម​ វង​ សូត​ បានកោតសរសើរថ្នាក់ដឹកនាំ ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ដែលបានជួយសម្របសម្រួលការងារតាមជំនាញបច្ចេកទេសរៀងៗខ្លួន ដើម្បីឱ្យមជ្ឈមណ្ឌលជាតិ ផ្តល់សេវាព្យាបាលដោយស្ម័គ្រ ផ្អែកលើសហគមន៍ នៅភូមិឫទ្ធី២ ឃុំកែវផុស​ ស្រុកស្ទឹងហាវ​ អាច ដំណើរការផ្តល់សេវាព្យាបាលដល់ជនរងគ្រោះ និងងាយរងគ្រោះបានឆាប់ជាសះស្បើយព្រោះពួកគេគឺជាអ្នករងគ្រោះដោយសារធាតុញឿននេះផងដែរ។

សូមរម្លឹកថា មជ្ឈមណ្ឌលផ្តល់សេវាព្យាបាលដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍នៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បើកការដ្ឋានសាងសង់កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ក្រោមអធិបតីភាព​ឯក​ឧត្តម​ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនា យករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ នៅលើផ្ទៃដី ២០ហិកតា ដែលមានសមត្ថភាពទទួលជនរងគ្រោះបានរហូតដល់ ២ពាន់នាក់ ៕

ដោយ ងូ សុមុនី