សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ អតីតប្រធានាធិបតី វៀតណាម

វិទ្យុជាតិកម្ពុជា៖ ដោយលោកអ៊ូកាណែល
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅរសៀល ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩នេះ បានដឹកនាំគណៈប្រតិភូទៅគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ឡេ ដឹកអាញ់ (Le Duc Anh) អតីតប្រធានាធិបតី និងជាអតីតមេទ័ពវៀតណាម្នាក់ ដែលបានជួយកម្ពុជា ក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម។

ឯកឧត្តមឡេ ដឹកអាញ់ បានទទួលមរណភាពក្នុងអាយុ៩៩ឆ្នាំ កាលពីវេលាយប់ ថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០១៩ ដោយសាររោគាពាធ។ ឯកឧត្តម Duc Anh បានចំណាយពេលភាគច្រើន ក្នុងមួយជីវិតរបស់លោក នៅឯភាគខាងត្បូងប្រទេសវៀតណាម ជាទីដែលរូបលោកបានចូលរួមក្នុងសង្រ្គាម របស់បក្សកុម្មុយនិស្តវៀតណាម ប្រឆាំងនឹងអាមេរិក។
ឯកឧត្តម Duc Anh បានកាន់មុខតំណែងជាប្រធានាធិបតីវៀតណាម ចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៧ ៕