ប្រជាពលរដ្ឋខេត្តកំពង់ចាម នឹងបានទស្សនាព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរគោជល់ នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩នេះ

AKP ភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ — បន្ទាប់ពីនាំយកការប្រកួតកីឡាប្រដាល់គុនខ្មែរ ដោយក្រុមហ៊ុនភេសជ្ជៈគោដល់ ចំនួន៣ខេត្ត កន្លងទៅដោយទទួលបានការគាំទ្រយ៉ាងខ្លាំងនោះ ព្រឹត្តិការណ៍កីឡាអ្នកតស៊ូគុនខ្មែរគោជល់​-ដំណើរឆ្ពោះទៅតាមខេត្ត នឹងបង្ហាញខ្លួនជាលើកទី៤ នៅខេត្តកំពង់ចាម នៅសង្វៀន នៃ សាលាបឋមសិក្សាស្ពឺ”ក”​ ស្ថិតក្នុងស្រុកចំការលើ​ ខេត្ត កំពង់ចាម នាថ្ងៃសៅរ៍ ទី០៤ ឧសភា ឆ្នាំ២០១៩ ចាប់ពីម៉ោង៥ល្ងាច ដល់ ម៉ោង ៨​យប់។តំណាងក្រុមហ៊ុនភេសជ្ជៈ គោជល់ បានបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអ្នកតស៊ូគុនខ្មែរគោជល់​-ដំណើរ ឆ្ពោះទៅតាមខេត្តនេះបាននាំយកទៅប្រកួតចំនួន៣ខេត្តរួចមកហើយ ដូចជានៅខេត្ត​បាត់ដំបង, កំពង់ស្ពឺ និងខេត្តកំពង់ធំ ដែលទើបនឹងបញ្ចប់កាលពីចុងសប្តាហ៍កន្លងទៅថ្មីនេះ ហើយនៅខេត្តកំពង់ធំនេះទទួលបានការគាំទ្រខ្លាំងជាងគេ។ គោលបំណងនៃព្រឹត្តិការណ៍ នេះគឺដើម្បីនាំយកការប្រកួតដ៏កក្រើក និងបន្តនាំមកនូវភាពរំភើបសប្បាយរីករាយជូនដល់ ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានា ដែលបានចូលរួមទស្សនាផ្ទាល់ ឬទស្សនា ការផ្សាយ​ផ្ទាល់តាមទំព័រ Facebook របស់គោជល់​ Red Bull Cambodia ជាពិសេស​បានចូល​រួមអភិវឌ្ឍន៍វិស័យ កីឡាប្រដាល់គុនខ្មែរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ សម្រាប់ការប្រកួត នៅខេត្តកំពង់ចាម នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩នេះ មហាជនអាចទស្សនាការ ប្រកួត​ដ៏ជក់ចិត្តពីកំពូលកីឡាករគុនខ្មែរ ឡុង សំណាង និងរឿន សោភ័ណ្ឌ។


ជាមួយគ្នានេះ សម្រាប់ការប្រកួតអ្នកតស៊ូគុនខ្មែរគោជល់ដំណើរឆ្ពោះទៅតាមខេត្ត មិន​មែនតែជាការប្រកួតប្រ ដាល់គុនខ្មែរ ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែភេសជ្ជៈ គោជល់ ក៏មានមាន​បំណងដ៏អស្ចារ្យមួយ ក្នុងការស្វែងរកកំពូលកីឡាករ គុនខ្មែរប្រចាំខេត្តនីមួយៗ ក្នុងការជំរុញ​បន្ថែមក្នុងជីវិតរបស់ពួកគេឱ្យកាន់តែមានភាពតស៊ូយ៉ាងខ្លាំងក្លា ដើម្បីបង្ហាញពីស្មារតីតស៊ូ ក្នុងការប្រកួតដើម្បីអនាគត ដើម្បីកេរ្ដិ៍ឈ្មោះ គ្រួសារ និងដើម្បីមនុស្សជាទីស្រឡាញ់របស់ ពូក គាត់ ហើយនៅថ្ងៃណាមួយអ្នកប្រដាល់ទាំងនេះអាចមានសមត្ថមភាពឈាន ទៅប្រកួតលើ សង្វៀនលំដាប់ ពិភពលោក ដើម្បីប្រទេសជាតិរបស់ខ្លួនផងដែរ៕

ដោយ ហេង ណាលីន