អភិបាលខេត្តកំពង់ចាម ឧបត្ថម្ភថវិកាដល់គ្រួសាររងគ្រោះដោយករណី ខ្យល់កន្ត្រាក់ និងផ្គររន្ទះ ក្នុងឃុំតាប្រុក ស្រុកចំការលើ

វិទ្យុជាតិកម្ពុជា៖ដោយ លោក ហ៊ាង ចាន់ថា ខេត្តកំពង់ចាម
គ្រួសាររងគ្រោះដោយករណី ខ្យល់កន្ត្រាក់ និងផ្គររន្ទះក្នុងឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាមបានទទួលការឧបត្ថម្ភថវិកាពី អភិបាលខេត្តកំពង់ចាម នាព្រឹក ថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០១៩។
ការឧបត្ថម្ភថវិកាដល់គ្រួសាររងគ្រោះនេះធ្វើឡើងខណៈ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ បានអញ្ជើញ ទៅសួរសុខទុក្ខគ្រួសាររងគ្រោះទាំងនោះនៅតាមបណ្តារភូមិក្នុងឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម ។
ឯកឧត្តម គួច ចំរើនបានឧបត្ថម្ភថវិកាដល់គ្រួសាររងគ្រោះរបើកដំបូលផ្ទះចំនួន ១៩គ្រួសារ ក្នុងមួយគ្រួសារទទួលបានចំនួន ២០០,០០០រៀល ដោយឡែកគ្រួសារឈ្មោះ ប៊ុន មាឃ ជាជនពិការ ឯកឧត្តមអភិបាលខេត្តឧបត្ថមបន្ថែមថវិកាចំនួន ១០០,០០០រៀលទៀត ។ សិស្សរងរបួសដោយខ្យល់កន្ត្រាក់ចំនួន ០៥នាក់ ក្នុងម្នាក់ៗ ១០០,០០០រៀល លោកគ្រូអ្នកគ្រូបឋមសិក្សាស្រែប្រាំង ចំនួន ០៨នាក់ ក្នុងម្នាក់ៗ ៥០,០០០រៀល មេភូមិ ០៥នាក់ ក្នុងម្នាក់ៗ ២០,០០០រៀល និងកងកំលាំង ១០នាក់ ក្នុងម្នាក់ៗ ២០,០០០រៀល។
សូមបញ្ជាក់ថាថវិកាដែលអភិបាលខេត្តកំពង់ចាម ឧបត្ថម្ភ ដល់គ្រួសាររងគ្រោះដោយករណី ខ្យល់កន្ត្រាក់ និងផ្គររន្ទះក្នុងឃុំតាប្រុក ស្រុកចំការលើ សរុបចំនួន ៥,១០០,០០០រៀល ៕