ក្រសួងយុត្តិធម៌ នឹងធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ឱ្យមានសវនាការ តាមរយៈអនឡាញ លើសំណុំរឿងនីមួយៗ នៅគ្រប់រាជធានី ខេត្ដ

AKP ភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ — មន្រ្ដីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានអះអាងថា ជាទិសនៅពេលខាងមុខនៅតាមតុលាការរាជ ធានី ខេត្ដទាំងអស់ក្នុងប្រទេសកម្ពុជា នឹងមានភាពជឿនលឿនក្នុងការបើកអង្កសវនាការលើ សំណុំរឿងនីមួយៗតាមរយៈអនឡាញ។ថ្លែងប្រាប់អ្នកសារព័ត៌ មានក្រោយជំនួប ពិភាក្សាការងាររវាងលោកស្រី រ៉ូណា ស្មីត ជា​មួយឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួង យុត្តិធម៌ កាលពីព្រឹកថ្ងៃ ទី០២ខែឧសភា  ឆ្នាំ២០១៩ នៅទីស្តីការក្រសួងយុត្ដិធម៌ ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បាន​គូសបញ្ជាក់ថា ជាទិសដៅវែងឆ្ងាយគ្រប់ស្ថាប័នតុលាការទាំងអស់នឹងធ្វើសវនាការ តាមរយៈ​អនឡាន ដូចបណ្តាប្រទេសជឿនលឿនលើសកលលោក។ ឯកឧត្តមបានបញ្ជាក់ថា ការធ្វើ​បែប​នេះដើម្បីឱ្យតម្លាភាព និងគុណភាពលើសំណុំរឿងនីមួយៗ។ ឯកឧត្តមបានលើកឡើងថា ក្រសួង បានកំណត់ឱ្យមានការបង្ហាញនូវព័ត៌មានផ្សេងៗនៅតាមតុលាការជាសាធារណៈរួម ទាំងមានតម្លៃនៃសេវានីមួយៗ   កម្មវិធីសវនាការ ក៏បានបិទជាសាធារណៈ និងប្រកាសតាម គេហទំព័ររបស់តុលាការនីមួយៗដើម្បីឱ្យប្រជាពលរដ្ឋបានជ្រាប និងទទួលព័ត៌មាន។ ចំពោះ គុណភាពតុលាការផ្នែកសេវាវិញអ្នកនាំពាក្យក្រសួងយុត្ដិធម៌ក៏បានអះអាងថា ក៏មានការកែ ទម្រង់ដោយធ្វើទំនើបកម្ម ផ្នែករដ្ឋបាលតុលាការ ដោយការបញ្ចុះបញ្ជីសំណុំរឿង និងការគ្រប់ គ្រង់សំណុំរឿងបានធ្វើតាមប្រព័ន្ធឌីជីថល ដោយប្រើកុំព្យូទ័រទាំងអស់ ។

ឯកឧត្តមបានបន្ថែមថា “យើងបានបញ្ចប់ការចុះបញ្ជីសំណុំរឿង និងការគ្រប់គ្រងសំណុំ រៀងព្រហ្មទណ្ឌ យើងបានដាក់បញ្ចប់នៅតុលាការចំនួន១៨ហើយ។ ហើយនៅឆ្នាំ២០១៩ នេះ យើងនឹងដាក់នៅគ្រប់តុលាការនៅគ្រប់រាជធានី ខេត្តទាំងអស់ មានន័យការចុះបញ្ជីសំណុំ រឿង  ការគ្រប់គ្រងសំណុំរឿងប្រើប្រព័ន្ធកុំព្យូទ័រទាំងអស់។”

ឯកឧត្ដមបានបញ្ជាក់ឱ្យដឹងទៀតថា ជាទិសដៅនៅពេលខាងមុខ ដើម្បីឱ្យប្រព័ន្ធតុលា ការមានតម្លាភាព  និងយុត្តិធម៌ ក្រសួងយុត្តិធម៌ នឹងរៀបចំឱ្យបច្ចេកវិទ្យាដោយនៅពេលបើក សវនាការ នឹងធ្វើតាមប្រព័ន្ធអេឡិចត្រូនិកទាំងអស់។ “ជាទិសដៅនៅថ្ងៃមុខយើងនឹងប្រើ ប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងដំណើរការរបស់តុលាការនីមួយៗ រួមទាំងការចុះបញ្ជីសំណុំរឿង តាមប្រព័ន្ធអេឡិចត្រូនិក  ការគ្រប់គ្រងតាមប្រព័ន្ធអេឡិចត្រូនិក និងការបើកសវនាការ តាម រយៈប្រព័ន្ធអេឡិចត្រូនិក តែម្តងពោលគឺតាម រយៈអនឡាញទាំងអស់”។ នេះជាការបញ្ជាក់ បន្ថែមរបស់ឯកឧត្ដម ជិន ម៉ាលីន។

ឯកឧត្តម ជិន ម៉ាលីន បានឱ្យដឹងទៀតថា ការធ្វើបែបនេះគឺជាគោលការណ៍វែងឆ្ងាយ ដែលបច្ចុប្បន្ននេះប្រទេសមានការអភិវឌ្ឍជឿនលឿនដូចជាប្រទេសសិង្ហបុរី ដែលបានកំពុង​អនុវត្តន៍។ ក្នុងនោះ សម្រាប់សវនាការភាគីពាក់ព័ន្ធមិនចាំបាច់ចូលខ្លួនក្នុងបន្ទប់​សវនាការ​នោះ​ទេ គឺបើកអនឡាញ ដោយចៅក្រម នៅបន្ទប់មួយ   សាក្សី មេធាវី នៅកន្លែងផ្សេងគ្នា ប៉ុន្តែ​ធ្វើតាម Conference ជួបគ្នា នៅក្នុងសវនាការ។ តែទោះបីយ៉ាងណាក្តី អ្នកនាំពាក្យរូបនេះ ក៏បានអះអាងដែរថា សម្រាប់គម្រោងនេះមិនទាន់ត្រូវបានធ្វើក្នុងរយៈពេលតែមួយបាននោះទេ ព្រោះថាធនធានក៏មានកំណត់ រួមទាំងធនធានមនុស្ស និងធនធានហិរញ្ញវត្ថុ និងជំនាញ ។

បើតាមការបញ្ជាក់របស់ឯកឧត្តម ជិន ម៉ាលីន បានឱ្យដឹងថា ក្នុងជំនួបនោះ ត្រូវបាន លោកស្រី រ៉ូណា ស្មីត បានវាយតម្លៃខ្ពស់ពីការរីកចម្រើនពាក់ព័ន្ធនឹងការធ្វើ ទំនើបកម្មផ្នែក សេវា  ការគ្រប់គ្រង់សំណុំរឿង និងការផ្សព្វផ្សាយសេវាផងដែរ៕

ដោយ ប៊ុន រិទ្ធ