ចិននិងថៃធ្វើការហ្វឹកហាត់កងនាវាចររួមគ្នា

AKP ភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩  — កងកម្លាំងកងនាវាចរចិននិងថៃនឹងធ្វើការហ្វឹកហាត់រួមគ្នារបស់ខ្លួនដែលមានឈ្មោះថា កុម្ម៉ង់ដូខៀវ -២០១៩ ( Blue CMMNDO -2019  ) ដែលចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍នេះ ។

កងនាវាចរនៃកងកម្លាំងថៃ បានទៅដល់ទីក្រុងកំពង់ផែ Zhanjiang ​ ខេត្តក្វាងទុង ប្រទេសចិនខាងត្បូងកាលពីថ្ងៃពុធ ។ ពួកគេត្រូវបានស្វាគមន៍ដោយកងនាវាចរបញ្ជាការប្រតិបត្តិការភាគខាងត្បូង របស់កងទ័ពរំដោះ ប្រជាជនចិន  ។

សមយុទ្ធនេះនឹងត្រូវគេធ្វើទាំងនៅលើដីនិងនៅឯសមុទ្រ នៅពេលដែលកងនាវាចរនិងទាហានម៉ារីនចិន និងថៃ នឹងធ្វើការហ្វឹកហាត់លើប្រធានបទនានា ដែលរួមមានកិច្ចការពារកងនាវាចរ , ការឡើងគោក , ការវាយប្រហារដោយបាញ់គ្រាប់ពិតព្រមទាំងការជួយសង្គ្រោះទាហានម៉ារីន ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )