អាជ្ញាធរខេត្តសៀមរាប រៀបចំពិធីលៀងសាយភោជន៍ ជូនគណៈប្រតិភូជាន់ខ្ពស់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

AKP សៀមរាប ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ —


អាជ្ញាធរខេត្តសៀមរាប ដឹកនាំដោយឯកឧត្តម ទៀ សីហា អភិបាលខេត្ត រៀបចំពិធីលៀងសាយភោជន៍ ជូនគណៈប្រតិភូជាន់ខ្ពស់ សាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា ដឹកនាំដោយលោកជំទាវ អោង សានស៊ូជី (Aung San Suu Kyi) ទីប្រឹក្សារដ្ឋ និងគណៈប្រតិភូកម្ពុជា អមដំណើរ ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នារសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ នាឱកាសលោកជំទាវទីប្រឹក្សារដ្ឋ អញ្ជើញមកបំពេញទស្សនកិច្ចនៅខេត្តសៀមរាប ។

រូបថត៖ ឃុត សៅ