លោកជំទាវ អោង សានស៊ូជី អមដំណើរដោយឯកឧត្តម ប្រាក់ សុខុន អញ្ជើញទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន

AKP សៀមរាប ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ —

លោកជំទាវ អោង សានស៊ូជី (Aung San Suu Kyi) ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា អមដំណើរដោយឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួង
កិច្ចការនារី អញ្ជើញទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ ។

រូបថត៖ ឃុត សៅ និង ឯល វឌ្ឍនៈ