ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសខួបលើកទី១៣៣ ទិវាពលកម្មអន្តរជាតិ

AKP ព្រះសីហនុ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ —

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី និងបុគ្គលិកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រមាណជាង១.២០០នាក់ នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ ក្នុងឱកាសខួបលើកទី១៣៣ ទិវាពលកម្មអន្តរជាតិ ។

រូបថត៖ អ៊ុង ហុងលៀង