លោកជំទាវ អោង សានស៊ូជី អញ្ជើញមកដល់ខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ —


លោកជំទាវ អោង សានស៊ូជី (Aung San Suu Kyi) ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា អញ្ជើញមកដល់អាកាសយានដ្ឋាន​អន្តរជាតិសៀមរាប នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ ដើម្បីទស្សនាប្រាង្គប្រាសាទបុរាណ។

លោកជំទាវ និង​គណៈប្រតិភូ ត្រូវបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅនៅឯព្រលានយន្តហោះអន្តរជាតិសៀមរាប ពីសំណាក់ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងលោកជំទាវ រួមទាំងមន្រ្តីរាជការជាច្រើនរូបទៀត។

រូបថត៖ ឃុត សៅ