អភិបាលខេត្តកំពង់ចាមបានចាត់ទុកកក្តាសុខសន្តិភាពបានជួយអោយកម្មករកាន់តែទទួលបានកិច្ចគាំពារ

វិទ្យុជាតិកម្ពុជា៖ដោយ លោក ហ៊ាង ចាន់ថា ខេត្តកំពុងចាម៖

អភិបាលខេត្តកំពង់ចាមបានចាត់ទុកកក្តាសុខសន្តិភាពបានជួយអោយកម្មករកាន់តែទទួលបានកិច្ចគាំពារ ហើយធ្វើអោយកម្មករមានជីវភាពកាន់តែរីកចំរើន។


ថ្លែងក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី ១៣៣ នៃទិវាពលកម្មជាតិ ១ ឧសភា នៅរោងចក្រ​Medtecs ខេត្តកំពង់ចាម​ នៅថ្ងៃទី៣០​ ខែមេសា​ ឆ្នាំ២០១៩នេះ​ រឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា
ក្រោមដំបូលសុខសន្តិភាព​ ស្ថេរភាព​ សុវត្ថិភាព​ សេរីភាព​ កម្មករ​កម្មការិនី​រោងចក្រ​ទូទាំងប្រទេសមានភាពកក់ក្តៅដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់លេីផ្នែកប្រាក់បៀវត្សន៍​ សុខមាភាពសង្គម​ និងជួយជ្រោមជ្រែងលេីជីវភាពប្រចាំថ្ងៃបន្ថែមទៀត​ ពោលធ្វេីយ៉ាងណាឲ្យបងប្អូនកម្មករ​ កម្មការិនី​ មានជីវភាពកាន់តែធូធារថែមទៀត។


ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបង្កើនការយកចិត្តទុកដាក់ផ្តល់តម្រូវការផ្សេងៗចំពោះបងប្អូនកម្មករ ដើម្បីអោយបងប្អូនកាន់តែមានកម្រិតជីវភាពល្អប្រសើរ។


នៅក្នុងឱកាសនោះដែរឯកឧត្តមណែនាំអោយកម្មករ កម្មការិនីបង្កើនការថែរក្សាសុខភាពនារដូវក្តៅនេះ ដើម្បីជៀសផុតពីការកើតជម្ងឺដង្កាត់ផ្សេងៗដែលកើតឡើងពីអាកាសធាតុក្តៅហួតហែង។បន្ថែមពីនេះទៀតបងប្អូនកម្មករទាំងអស់ត្រូវចូលរួមធ្វើឲ្យ«តំបន់រោងចក្រជាតំបន់គ្មានបងតូច បងធំ និងគ្មានការកៀបសង្កត់ បង្កអសន្តិសុខណាមួយឡើយ»ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ដោយបានអំពាវនាវសុំឱ្យរោងចក្រជាសហគមន៍ដ៏សុខសាន្ត ដែលមានទំនាក់ទំនងល្អរវាងថៅកែ អ្នកគ្រប់គ្រងរោងចក្រ និងកម្មករ។


ដេីម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៣៣ នៃទិវាពលកម្មជាតិ ១ ឧសភា អោយកាន់តែមានភាពសប្បាយរីករាយឯកឧត្តម គួច ចំរើនបានផ្តល់កិត្តិយលដ៍ខ្ពង់ខ្ពស់ ក្នុងការចាប់រង្វាន់ជូនបងប្អូនកម្មករកម្មការិនី ដែលមានរង្វាន់រួមមានកង្ហារ
ចង្រ្គានហ្គាស កង់ ទូសព្ទ ស្មាតហ្វូន និងទឹកប្រាក់ផងដែរ៕