ឯកឧត្ដម វ៉ា ថន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវអគារអនុសាខាកាកបាទក្រហមកម្ពុជាក្រុងក្រចេះ

AKP ក្រចេះ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ — ឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសគណៈកម្មា ធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងក្រចេះ  កាលពី ព្រឹកថ្ងៃអង្គារ ១១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩។ ពិធីសម្ពោធនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម ធុន គ្រី ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាក្រុង ស្រុក ប្រធាន អនុ ប្រធានមន្ទីរអង្គភាព ជុំវិញខេត្ត អ្នកស្ម័គ្រចិត្តកាកបាទក្រហម និងសិស្សនិស្សិត ប្រមាណជាង ៤០០នាក់។

តាមរបាយការណ៍បានឱ្យដឹងថា អគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងក្រចេះដ៏ថ្មីសន្លាងនេះមានទីតាំងស្ថិតនៅក្នុងបរិវេណសាលាក្រុងក្រចេះ មានទំហំ ទទឹង៥ ម៉ែត្រ និងបណ្តោយ ១០ម៉ែត្រ ចំណាយថវិកាអស់ ១៧.២៨០ដុល្លារអាម៉េរិក ក្នុងនោះទឹកប្រាក់ ៥.០០០ដុល្លារ ជាអំណោយ របស់លោក ស្រេង ស្រស់ និងលោកស្រីជាង សុខហួយ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានកិតិ្តយស គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះបានឱ្យដឹងថា អគារទីស្នាក់ការ អនុសាខាកាកបាទក្រហមកម្ពុជាដ៏ថ្មីសន្លាងនេះ គឺជាសមិទ្ធផលទី៥ នៃសាខាកាកបាទ ក្រហមកម្ពុជាទាំង ៦ក្រុងស្រុក របស់ខេត្តក្រចេះ គឺជាអគាររដ្ឋបាលរបស់អនុសាខាក្រុង ក្រចេះដើម្បីបម្រើ ក្នុងកិច្ចការប្រតិបត្តិការមនុស្សធម៌ជួយសង្គ្រោះ និងជួយសម្រាលទុក្ខលំ បាករបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ស្របនឹងបាវចនា «ធ្វើឱ្យកាន់តែច្រើន ជាងមុន ធ្វើឱ្យកាន់តែល្អជាងមុន ធ្វើឱ្យកាន់តែស៊ីជម្រៅជាងមុន និងទៅឱ្យកាន់តែឆ្ងាយ ជាងមុន»។

ឯកឧត្ដមបញ្ជាក់ថា នេះគឺជាកត្តាសំខាន់ស្របទៅនឹងយុទ្ធសាស្រ្តរបស់កាកបាទ ក្រហមកម្ពុជាដែលក្នុងនោះបានកំណត់ទស្សនវិស័យ រួមចំណែកពន្លឿនការកាត់បន្ថយ ភាពក្រីក្រ ការពារសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងការពារតម្លៃមនុស្សធម៌ របស់ ជនរងគ្រោះ។

ឯកឧត្តម វ៉ា ថន បានសង្កត់ធ្ងន់ថា សាខាកាកបាទក្រហមបានយកចិត្តទុកដាក់ បំពេញបេសកកម្មមនុស្សធម៌ ស្របតាមវិស័យស្នូលទាំង៤គឺ ការគ្រប់គ្រងគ្រោះមហន្តរាយ សុខភាព និងការ ថែទាំសុខភាពក្នុងសហគមន៍ លើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្ស ធម៌របស់ចលនាការអភិវឌ្ឍស្ថាប័ន អភិវឌ្ឍន៍ធនធានមនុស្ស និងគោរពទៅតាមគោល ការណ៍ទាំង៧ចំណុចផងដែរ។

ឯកឧត្តមអភិបាលខេត្ត និងជាប្រធានកិត្តិយស គណៈកម្មាធិកា ការសាខាកាក បាទក្រហម កម្ពុជាខេត្តក្រចេះ ក៏បានជំរុញដល់បងប្អូនយុវជនទាំងអស់ត្រូវបន្ត ចូលរួមកិច្ច ការសង្គម និងមនុស្ស ធម៌ ជាមួយរាជរដ្ឋាភិបាល ដើម្បីជួយសម្រួលនិងសម្រាលទុក្ខលំបាក ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបប្រទះការលំបាកនៅតាមមូលដ្ឋាន និងចូលរួម ផ្សព្វផ្សាយអំពីកាកបាទក្រហមដល់ប្រជាពលរដ្ឋឱ្យបានដឹងកាន់តែច្បាស់ នៅតាមគ្រប់ មូលដ្ឋាន ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា និងយុវជនស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជាគ្រប់ទីកន្លែង៕

ដោយ ជួន សុជាតិ