រាជរដ្ឋាភិបាលពន្លឿនការផ្តល់បណ្ណ័សមធម៌ដល់អ្នកសុំទានឲ្យទទួលបានសេវាព្យាបាលដោយមិនគិតថ្លៃ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ៖ ប៉ុង សុភាវី

ភ្នំពេញ៖ រាជរដ្ឋាភិបាលពន្លឿនការផ្តល់បណ្ណ័សមធម៌ដល់អ្នកសុំទានឲ្យទទួលបានសេវាព្យាបាលជំងឺនានាដោយមិនគិតថ្លៃ ដើម្បីជួយសម្រាលបន្ទុកចំណាយរបស់ពួកគេ។
ឯកឧត្តមខៀវ កាញរីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានឲ្យដឹងថា រាជរដ្ឋាភិបាលបានគិតគូរ ដល់អ្នកក្រីក្រ ពិសេសអ្នកសំទានតាមផ្លូវ ដោយបានធ្វើជាបណ្ណ័សមធម៌ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពួកគេពេលមានជំងឺ ចូលពេទ្យសម្រាកព្យាបាល ដោយឥតគិតថ្លៃ ហើយអ្នកទៅ កំដរក៏រដ្ឋផ្តល់ជាថវិកាជូនផងដែរ ។
នៅក្នុងប្រជុំសាមញ្ញ ប្រចាំសប្តាហ៍ ជាមួយថ្នាក់ដឹកនាំក្រោមឱវាទ ក្រសួងព័ត៌មាន នាចុងខែ មេសា ឆ្នាំ ២០១៩ នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួង ព័ត៌មានបានបញ្ជាក់ថា គោលនយោបាយនេះមានសារះសំខាន់ណាស់ដើម្បីផ្តល់សេវាថែទំាសុខភាពសាធារណជូន ដល់ប្រជាពលរដ្ឋក្រីក្រដែលគ្មានលទ្ធភាពព្យាបាលជម្ងឺ។
បន្ថែមពីនេះទៀត ឯកឧត្តមបានអះអាងថា រាជរដ្ឋាភិបាលក៏បានខិតខំជួយមន្រ្តីរាជការ កម្មករ កម្មការិនី តាមបណ្តារោងចក្រ សហគ្រាស និងកងកំលាំង ប្រដាប់ អាវុធទូទាំង ប្រទេសឲ្យ ទទួលបានសេវាថែទាំនិងពិនិត្យព្យាបាលជម្ងឺដោយឥតគិតថ្លៃ តាមរយះការចូលជាសមាជិក បេឡាជាតិរបបសន្តិសុខសង្គមហៅកាត់ថា ប.ស.ស។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមរដ្ឋមន្រ្តីក៏បានសំដែងការរីករាយ ដោយបានឃើញក្រុមការងាររបស់អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាធ្វើការស្រាវជ្រាវរៀបចំចងក្រងជាសៀវភៅបោះពុម្ពសៀវភៅជីវិតយើងសង្គមយើង ដែលនិយាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺ បេឡាជាតិរបបសន្តិសុខ សង្គម ប.ស.ស.។
ឯកឧត្តមចាត់ទុកថា ការបោះពុម្ព ជាសៀវភៅនេះឡើងទុកជា ឯកសារ សម្រាប់ចែកជូន ថ្នាក់ដឹកនាំ គ្រប់ស្ថាប័ន មន្រ្តីរាជការ និង ប្រជាពលរដ្ឋ បានអាន យល់ ដឹង ពីសារះសំខាន់នៃ គោលនយោបាយនៃ បេឡា ជាតិរបបសន្តិសុខសង្គម ប.ស.ស.។
សូមបញ្ជាក់ថា គោលនយោបាយបេឡាជាតិរបបសន្តិសុខសង្គម គឺកើតចេញពី កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងរយៈពេល៤០ឆ្នាំមកនេះ ដើម្បីដោះស្រាយទុកលំបាករបស់ ប្រជាពលរដ្ឋ មន្រ្តីរាជការ និងកម្មករ ឲ្យទទួលបានសេវាថែទំា និងការព្យាបាលយ៉ាងដិតដល់និង ឥតគិតថ្លៃ៕