សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញចូលជួបសវនាការជាមួយប្រធានាធិបតីចិន នៅទីក្រុងប៉េកាំង

AKP ប៉េកាំង ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ —

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលជួបសវនាការជាមួយ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ខណៈ សម្តេចដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ លើកទី២ នៅទីក្រុងប៉េកាំង សាធារណរដ្ ឋប្រជាមានិតចិន ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ។

រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចនាយករដ្ឋមន្រ្តី