មន្រ្តីជំនាញប្រជុំត្រួតពិនិត្យគម្រោងសាកល្បងការព្យាបាលអ្នកញៀនគ្រឿងញៀននៅក្នុងខណ្ឌច្បារអំពៅ

វិទ្យុជាតិកម្ពុជា៖

នៅសាលាខណ្ឌច្បារអំពៅ ថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០១៩ មានរៀបចំប្រជុំត្រួតពិនិត្យគម្រោងសាកល្បងការព្យាបាលអ្នកញៀនគ្រឿងញៀនដោយផ្អែកសហគមន៍ ដែលបានដាក់ឲ្យអនុវត្តន៍នៅសង្កាត់ចំនួនពីររបស់ខណ្ឌច្បារអំពៅ មានសង្កាត់ច្បារអំពៅ១ ច្បារអំពៅ ២។


លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ បានគាំទ្រ ចំពោះការខិតខំធ្វើការរួមគ្នា ជួយសម្របសម្រួលជំរុញ អ្នកញៀនគ្រឿងញៀនទៅទទួលការព្យាបាលនៅមន្ទីរពេទ្យបង្អែកមានជ័យ។


លោកវេជ្ជ បណ្ឌិត តំណាងនាយកដ្ឋានសុខភាព ផ្លូវ ចិត្ត និងការប្រើបំពានគ្រឿងញៀន បានបង្ហាញពី លទ្ធផល និងបញ្ហាប្រឈមនានា រួមគ្នាគិត រួមគ្នាធ្វើ ដើម្បីឆ្ពោះទៅការអនុវត្តការងារឲ្យទទួលបានជោគជ័យបន្ថែមទៀត។ លោក លឹ ម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បាន សាទរចំពោះលទ្ធផលដែលយើងទាំងអស់ គ្នារួមគ្នាខិតខំបំពេញការរហូតទទួលបានលទ្ធផលល្អ ជាលំដាប់ តាមរយ:ការផ្សព្វផ្សាយអប់រំ ឲ្យក្រុមគ្រួសារ អាណាព្យាបាល បានយល់ដឹងហើយសហការជាមួយសមត្ថកិច្ចឬខ្លួនគាត់ផ្ទាល់បញ្ជូនអ្នកញៀនគ្រឿងញៀនទៅទទួលយកសេវាព្យាបាល ដោយមិនគិតថ្លៃនៅមូលដ្ឋានសុខាភិបាល ចំណេញពេលវេលា និងអាចជួយបំពេញការងារជួយគ្រួសារបាន និងរក្សាការសម្ងាត់គោរពសិទ្ធិមនុស្ស៕