ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងមេដឹកនាំនៃប្រទេសដៃគូសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវ អញ្ជើញសម្ពោធមជ្ឈមណ្ឌលតាំងពិព័រណ៍សាកវប្បកម្មអន្តរជាតិ២០១៩

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ​ឆ្នាំ២០១៩ -ក្នុងខ​ណៈដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមវេទិកា«ខ្សែក្រ វាត់ និងផ្លូវ» លើកទី២ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិនៅទីក្រុងប៉េកាំងសាធារណរដ្ឋ ប្រជាមានិតចិន នាល្ងាចថ្ងៃអាទិត្យ ៩រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៩ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា  ក៏ដូចជាបណ្តាមេដឹកនាំ នៃប្រទេសដៃគូ សហប្រតិបត្តិការខ្សែក្រវាត់ និង​ផ្លូវ បានអញ្ជើញឆ្ពោះទៅកាន់មជ្ឈម​ណ្ឌ​ល​​តាំងពិព័រណ៍សាកវប្បកម្មអន្តរជាតិ២០១៩ ដែលជា មជ្ឈមណ្ឌលតំាងពិព័រណ៍លំដាប់អន្តរជាតិសាងសង់ថ្មី នៅជាយទីក្រុងប៉េកាំង សាធារណរដ្ឋ ប្រជាមានិតចិន។

ប្រភពពីទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា នៅក្នុងមជ្ឈមណ្ឌលតាំងពិព័រណ៍អន្តរ ជាតិនេះ មេដឹកនាំចិនបានផ្តល់ដី ក្នុងការសាងសង់សួនដែ​ល​ជានិម្មិតរូប សម្រាប់ប្រទេស នីមួយៗ ដែលជាប្រទេសដៃគូ​សហ​ប្រតិ​បត្តិការខ្សែក្រវាត់ និង​ផ្លូវ។ ព្រះរាជាណាចក្រកម្ពុជា បានធ្វើការសាងសង់សួនកម្ពុជា ក្រោមប្រធានបទ«រស់នៅកាន់តែល្អប្រសើរ រស់នៅជាមួយ បរិស្ថានបៃតង»។ សម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល​កម្ពុជា បានអញ្ជើញកាត់ខ្សែបូរ សម្ពោធសួនកម្ពុជា ជាមួយនឹងសមិទ្ធផលដទៃទៀត។ ការចូលរួមក្នុងព្រឹត្តិការណ៍នេះ កម្ពុជា នឹងមានឱកាស បានចែករំលែកបទពិសោធន៍ ទាក់ទាញនិងការរស់នៅប្រចាំថ្ងៃរបស់ប្រជា ជន បង្ហាញពីវប្ប​ធម៌ ប្រពៃណីទំនៀមទម្លាប់ និងការប្រតិបត្តិរបស់ប្រជាជន ការរៀបចំបរិ ស្ថាន នៃការរស់នៅ តាម​រយៈការរៀបចំសួនដែលមានធម្មជាតិ និងរុក្ខជាតិចម្រុះ តំណាងឱ្យ អត្តសញ្ញាណជាតិ និងជាការ​ពេញនិយមរបស់ប្រជាជន ដូចជាដើមត្នោត ដើមស្លា និងផ្កាភ្ញី ជាដើម។ ទន្ទឹមនឹងការរៀបចំសួន​តាម​បែប​បុរាណ និងសម័យមានលក្ខណៈស្រស់បំព្រង ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីភ្ញៀវទេសចរអន្តរជាតិ កម្ពុជាក៏នឹងមានឱកាសបង្កើតកិ​ច្ច សហប្រតិបត្តិការល្អជាសកល តាមរយៈការតភ្ជាប់ទំនាក់ទំនង និងបង្កើតកិច្ចសហប្រតិបត្តិ ការលើវិស័យទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌ ប្រ​ពៃណី​ ទំនៀមទម្លាប់ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការការពារបរិស្ថានធម្មជាតិនៅ​កម្ពុជា។ ព្រះរាជាណាចក្រកម្ពុជា បានយកចិត្ត ទុកដាក់ខ្ពស់លើការការពារបរិស្ថានបៃតង និងមាន គោលដៅជាសារវន្ត គឺផ្សាភ្ជាប់បរិស្ថាន បែតងទៅនឹងការរស់នៅរបស់ប្រជាជន និងពិភព​លោក ដើម្បីសុខដុ​មរមនាខាងផ្នែកផ្លូវកាយ ភាពស្រស់ស្រាយក្នុងជីវិត ស្របតាមប្រធានបទ​របស់ពិព័រណ៍ គឺការរស់នៅកាន់តែប្រសើរ រស់នៅជាមួយបរិស្ថានបៃតង។ សួនកម្ពុជាត្រូវបាន​សាងសង់ឡើងតាមរចនាបថខ្មែរ សម័យ ក្រោយអង្គរ ដោយផ្សាភ្ជាប់គ្នារវាងធម្មជាតិ និងវប្ប​ធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ ការរៀបចំតុបតែងភូមិឋាន និងការបង្ហាញពីឧបករណ៍ សម្ភារ ដែលបម្រើដល់ជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ប្រជាជន។

គួរបញ្ជាក់ឱ្យដឹងដែរថា ពិព័រណ៍សាកវប្បកម្មពិភពលោក ឆ្នាំ២០១៩ កម្ពុជាមានផ្ទៃដីទំហំ ១ពាន់ម៉ែត្រការ៉េ មានទីតាំងក្នុងមជ្ឈមណ្ឌលនៃពិព័រណ៍​ពិភពលោក ក្នុងស្រុកយ៉ាងជីង ចម្ងាយប្រមាណ ៧០គីឡូម៉ែត្រពីទីក្រុងប៉េកាំង។ នេះគឺជាសមិទ្ធ​ផលថ្មីមួយទៀត កើតចេញ ពីកិច្ចខិតខំប្រឹងប្រែងពីសំណាក់ថ្នាក់ដឹកនាំសម័យប​ច្ចុ​ប្បន្ន នៃប្រទេសទាំងពីរកម្ពុជា- ចិន ដែលតែងតែគាំទ្រ និងជួយគ្នាទៅវិញទៅមកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង កិច្ចសហ ប្រតិបត្តិការនៃប្រទេសទាំងពីរ មានការរីកចម្រើនជាងពេលណាៗទាំងអស់។

បន្ទាប់ពីបានចំណាយពេលអញ្ជើញសម្ពោធដាក់ឱ្យដំណើរការសួនកម្ពុជារួចមក សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបណ្តា មេដឹកនាំនៃប្រទេសជាដៃគូកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ បាន អញ្ជើញដាំកូនឈើនិង ទស្សនាការ​តាំងពិព័រណ៍សាកវប្បកម្មអន្តរជាតិឆ្នាំ២០១៩ និងបាន អញ្ជើញទស្សនាការសម្ដែងសិល្បៈមហាជន ក្នុងន័យចូលរួមអបអរសាទរ ពិធីបើកពិព័រណ៍ សាកវប្បកម្មអន្តរជាតិ ឆ្នាំ​២០១៩ ក្រោមវត្តមាននៃការអញ្ជើញធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធ ស្នាលរ៉ាក់ទាក់បំផុតជាថ្មីម្តងទៀត ពីឯកឧត្តម ស៊ី ជីន​ពី​ង​​ ប្រធានាធិបតីនៃសាធារណរដ្ឋប្រជា មានិតចិន និងលោកជំទាវ។

ថ្លែងទៅកាន់បណ្តាមេដឹកនាំ ដែលមានវត្តមានក្នុង ពិធីបើក ពិព័រណ៍សាក​វប្ប​កម្មអន្តរជាតិ ឆ្នាំ​២០១៩ បណ្តាមេដឹកនាំនៃប្រទេសចូលរួម ពិសេសឯកឧត្តម ប្រធានាធិបតីចិន ស៊ី ជិនពីង មានប្រសាសន៍សម្ដែងនូវការវាយតម្លៃខ្ពស់ និង​កោតសរសើរ ជូនចំពោះប្រមុខរដ្ឋ ប្រមុខរដ្ឋា ភិបាល នៃប្រទេសជាដៃគូសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវ ដែលបានឆ្លើយតបតាមការ អញ្ជើញពីថ្នាក់ដឹកនាំចិន អញ្ជើញចូលរួមវេទិកាខ្សែក្រវាត់និងផ្លូវ លើកទី២ សម្រាប់សហប្រតិ បត្តិការ អន្តរជាតិ ដែលបានបញ្ចប់ទៅប្រកបដោយផ្លែផ្កា ពិ​សេ​ស​បានអញ្ជើញចូលរួមក្នុង ពិធី បើក​ពិព័រណ៍សាកវប្បកម្មអន្តរជាតិ ឆ្នាំ​២០១៩ ដែលប្រទេសជាសមាជិកជាច្រើន បានចូលរួម សាង​សង់ និងសម្ពោធដា​ក់ឱ្យប្រើប្រាស់រួមគ្នានៅថ្ងៃនេះ។

ឯកឧត្តមប្រធានាធិបតីមានប្រសាសន៍​បញ្ជាក់បន្ថែមថា នៅទីនេះគឺជាតំណាងឱ្យភាពស្ងប់ ស្ងាត់ ហើយរុក្ខជាតិនិង​ដើមឈើយកមកដាំនៅក្នុងសួនពិព័រណ៍សាកវប្បកម្មអន្តជាតិ គឺជារុក្ខ ជាតិដែលត្រូវបាននាំមកដាំ ដោយភាពសម្រិតសម្រាំងបំផុត ក្នុងគោលបំណងបម្រើឱ្យភាព ទាក់ទាញ។ ឯកឧត្តមប្រធានាធិបតីក៏បានសម្ដែងនូវការ វាយតម្លៃខ្ពស់ដល់ក្រុមការងារពី បណ្តាប្រទេសជាដៃគូ ដែលបានខិតខំប្រឹងប្រែងធ្វើឱ្យសម្រេចបាន​នូវមហាសមិទ្ធផលជាប្រវត្តិ សាស្រ្ត ដែលយើងប្រារព្ធដាក់សម្ពោធឱ្យប្រើប្រាស់នៅថ្ងៃនេះ។

ឯកឧត្តមក៏បានសម្ដែងនូវសុទិដ្ឋនិយមដែរថា អ្វីដែលយើងទាំងអស់គ្នាខិតខំសម្រេចបាន នៅពេលនេះ គឺជានិម្មិតរូបដែលបង្ហាញពីភាពជោគជ័យ នៃការចូលរួមអនុវត្តន៍គោលនយោ បាយខ្សែ​​ក្រវាត់និងផ្លូវ ឱ្យកាន់តែបោះជំហានទៅមុខ និងមានភាពរីកចម្រើនសម្រាប់ជាឧត្តម ប្រយោជន៍ នៃប្រជាជនទាំងអស់ដែលរស់នៅលើភពផែនដី នៃ​ពិភពលោកដ៏ធំល្វឹងល្វើយ យើងនេះ៕

ដោយជឹម ណារី