នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ អំពាវនាវដល់មន្រ្តីរាជការ​ កងកំលាំងប្រដាប់អាវុធ​ និងសប្បុរសជន​ចូលរួមជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ដែលចេះតែកេីនឡេីងរាល់ថ្ងៃ

វិទ្យុជាតិកម្ពុជា៖ដោយលឹមតុងហួត៖

នាព្រឹកថ្ងៃទី២៨ខែមេសាឆ្នាំ២០១៩​​ ឯកឧត្ដមនាយឧត្តមសេនីយ៍កែគឹមយ៉ានតំណាងរាស្រ្តប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យនិងលោកជំទាវម៉ៅម៉ាល័យកែគឹមយ៉ានអមដំណេីរដោយក្រុមការងារថ្នាក់ជាតិថ្នាក់ក្រោមជាតិនិងមូលដ្ឋានបានអញ្ជើញសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់មកពីស្រុកព្រះនេត្រព្រះស្វាយចេកម៉ាឡៃអូរជ្រៅនិងក្រុងសិរីសោភ័ណចំនួន៤៨២គ្រួសារ។ពិធីនេះរៀបចំឡើងនៅទីតាំងចំនួន៣ស្រុកផ្សេងគ្នាគឺនៅស្រុកស្វាយចេកស្រុកព្រះនេត្រព្រះនិងស្រុកមង្គលបូរី

ក្នុងទាំងនោះឯកឧត្តមនាយឧត្តមសេនីយ៍កែគឹមយ៉ានបានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកំពូលជាតិមាន​ :​ សម្តេចវិបុលសេនាភក្តីសាយឈុំប្រធានព្រឹទ្ធសភាសម្ដេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចកាលថ្នាក់ដឹកនាំទាំងនេះតែងតែគិតគូរពីទុក្ខលំបាករបស់ប្រជាពលរដ្ឋនិងចូលរួមដោះស្រាយគ្រប់ពេលវេលា។

ក្នុងឱកាសនោះដែរឯកឧត្តមនាយឧត្តមសេនីយ៍កែគឹមយ៉ានបានប្រសាសន៍ថារាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោហ៊ុនសែនតែងតែតម្កល់ប្រយោជន៍ប្រជាពលរដ្ឋជាធំដោយមិនប្រកាន់វណ្ណៈពណ៌សម្បុរជំនឿសាសនាឬនិន្នាការនយោបាយហេីយទីណាមានការលំបាកខ្វះខាតទីនោះគឺមានវត្តមានថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់និងកាកបាទក្រហមចុះជួយអន្តរាគមន៍ដោះស្រាយដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ដែលជួបការលំបាកចោលដោយមិនដោះស្រាយនោះឡេីយកាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នាមិនទុកនរណាម្នាក់ចោលខ្ញុំ  ស្រលាញ់កាកបាទក្រហម។

ជាមួយគ្នានោះឯកឧត្តមនាយឧត្តមសេនីយ៍កែគឹមយ៉ានបានសំដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែងទ្រព្យសម្បត្តិពីគ្រោះធម្មជាតិខ្យល់កន្រ្តាក់ដែលជាមហន្តរាយគ្មាននរណាម្នាក់ចង់ជួបប្រទះឡើយនិងសូមអំពាវនាវដល់មន្រ្តីរាជការកងកំលាំងប្រដាប់អាវុធនិងសប្បុរសជនសូមចូលរួមជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ដែលចេះតែកេីនឡេីងជារៀងរាល់ថ្ងៃ។

ជាមួយនឹងទឹកចិត្តអាណិតស្រលាញ់ឯកឧត្តមនាយឧត្តមសេនីយ៍កែគឹមយ៉ាននិងលោកជំទាវម៉ៅម៉ាល័យកែគឹមយ៉ានបាននាំយកអំណោយជាសម្ភារ:​ និងថវិការបស់សប្បុរសជននិងផ្ទាល់ខ្លួន​ ​ចែកជូន​ :

.ប្រជាពលរដ្ឋ៤៨២គ្រួសារក្នុង១គ្រួសារទទួលបានឃីត១រួមមានអង្ករ២៥គីឡូត្រីខ១០កំប៉ុងមី១កេសប្រេងឆា១លីត្រទឹកសុីអុីវ៣ដបនំធុង១ធុងទឹកសុទ្ធ១កេសមុង១សារុង២ក្រម៉ា២ភួយ១ថវិកា៥ម៉ឺនរៀល

.ឧបត្ថម្ភដល់កងកម្លាំងយោធានគរបាលកងរាជអាវុធហត្ថ​ ​ដែលបានចុះអន្តរគមន៍ជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋនូវថវិកាសរុបចំនួន៧លានរៀល

.ឧបត្ថម្ភដល់ស្រុកព្រះនេត្រព្រះស្វាយចេកម៉ាឡៃអូរជ្រៅស្រុកមង្គលបូរីនិងក្រុងសិរីសោភ័ណក្នុង១ស្រុកៗទទួលបានថវិកា១លានរៀល

. ឧបត្ភម្ថយុវជនស្រុកស្រុកព្រះនេត្រព្រះថវិកា១លានរៀល

. ឧបត្ភម្ថយុវជនស្រុកស្រុកមង្គលបូរីថវិកា២០ម៉ឺនរៀល

.ប្រគេនវត្តបឹងត្រាវបច្ច័យ១លានរៀល

.ផ្តល់ជូនស័ង្គសីចំនួន២ម៉ឺន៤ពាន់សន្លឹកសម្រាប់តម្កល់ទុកប្រេីប្រាស់ផងដែរ៕