សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អនុញ្ញាតឲ្យប្រធានក្រុមហ៊ុន Huawei Technology ប្រចាំតំបន់អាស៊ីអាគ្នេយ៏ ចូលជួបពិភាក្សា និងអញ្ជើញជាអធិបតី ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអភិវឌ្ឍន៍បច្ចេកវិទ្យាអ៊ីនធឺណែត 5G

AKP ប៉េកាំង ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ —

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យលោក វ៉ូ វ៉ៃតាវ (Wu Weitao) ប្រធានក្រុមហ៊ុនហួវ៉ៃ ថេកណូឡូជី (Huawei Technology) ប្រចាំតំបន់អាស៊ីអាគ្នេយ៏ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ និងអញ្ជើញជាអធិបតី ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង​អភិវឌ្ឍន៍បច្ចេកវិទ្យាអ៊ីនធឺណែត 5G នៅកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង ប្រទេសចិន ។

រូបថត៖ បេសកជនពិសេសទូរទស្សន៍ជាតិកម្ពុជា