សាខាកាំកុងត្រូលខេត្តស្ទឹងត្រែ ដុតកំទេចចោលចំណីអាហារខូចគុណភាពជាង១០០គីឡូក្រាម

វិទ្យុជាតិកម្ពុជា៖ ដោយ លោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង៖

សាខាកាំកុងត្រូលខេត្តស្ទឹងត្រែង ចុះ ពិនិត្យចំណីអាហារដែលបងប្អូនអាជីវករលក់តាមស្តង់និងនៅក្នុងតូបនិមួយៗ ក្នុងកម្មវិធីតាំងពិពរណ៌របស់ថៃ ដើម្បីស្រាវជ្រាវ មើលថា តើ ចំណីអាហាណាមួយមានផ្ទុកសារៈជាតិ គីមីជាមួយនេះមន្ត្រីជំនាញដកហូតបានម៉ឹកចំនួន(៦០គីឡូក្រាម)ប្រហិតផ្សេងៗទៀតចំនួន(៤៣គីឡូក្រាម)
ដុតបំផ្លាញចោលភ្លាមៗ។


ក្នុងសកម្មភាពចុះពិត្យចំណីអាហារនៅស្តង់លក់ដូរនៅខេត្តស្ទឹងត្រែងថ្ងៃទី២៧ខែមេសាឆ្នាំ២០១៩នេះលោកគឹម ប្រុស ប្រធានសាខាកាំកុងត្រូលខេត្តបានបញ្ជាក់ថា៖ក្នុងសកម្មភាពនេះធ្វើឡើងក្នុងគោលបំណងកុំឲ្យភ្ញៀវទេសចរឬប្រជាពលរដ្ឋទិញចំណីអាហារទាំងនេះទៅបរិភោគមានផលប៉ះពាល់ដល់សុខភាពព្រោះវាមានសារធាតុគីមីហាមឃាត់ ស្របពេលអាកាសធាតុកំពុងឡើងកំដៅផងនោះ។


លោកបញ្ជាក់ថា៖មន្ត្រីជំនាញយកចំណីអាហារដូចជាប្រហិតត្រី ប្រហិតសាច់គោ -បង្គា -ប្រហិតក្តាម -និង ម៉ឹកដែលបងប្អូអាជីវករថៃ ខ្មែរ យកមកលក់នេះ ធ្វើពិសោធន៍រកសាធាតុគីមីផ្សេងៗ ឃើញថាអាហារមួយចំនួន មានគុណភាពល្អ។ ចំណែកម៉ឹកស្រស់
មានសារធាតុគីមីហាមឃាត់-ប្រហិតគ្រឿង-ប្រហិតត្រី-ហតដក-និងណែមមួយចំនួនទៀតហួសកាលបរិច្ឆេទប្រើប្រាស់ដកហូតយកមកកំទេចចោលព្រោះវាបង្កផលប៉ះពាល់សុខភាពដល់អ្នកបរិភាគ។

លោក ទិន នី ប្រជាពលរដ្ឋនៅសង្កាត់សាមគ្គីក្រុងស្ទឹងត្រែង ដែលទៅទិញសម្ភារៈនិងចំណីអាហារ ក្នុងពិធីតាំងពិពរណ៌នេះបានសាទរជាមួយនិងសកម្មភាពចុះធ្វើពិសោធន៏ទៅលើចំណីអាហារ
នេះ ពីព្រោះកាលណាយបានត្រួតពិនិត្យហើយនេះហាក់ដូចជាបានបង្កើនការប្រុងប្រយត្ន័លើកកម្ពស់ថែរក្សាសុខភាពទាំងអស់គ្នា។


លោកបន្តថា៖កន្លងមកគាត់ធ្លាប់បរិភោគម៉ឹកអាំងនេះហើយមានអាការៈឈឺពោះដោយមិនដឹងមូលហេតុ ដូចនេះសូមឲ្យមន្ត្រីសាខាកាំកុងត្រូលចុះពិនិតឲ្យបានញឹកញាប់និងគ្រប់ទីកន្លែង ហើយអ្នកលក់ថ្ងៃក្រោយក៏ឈប់ទិញរបស់គ្មានគុណភាពដូចនេះមកលក់ទៀត។

លោក ស្រី ឡុង សុខខេង អាជីវករលក់អាហារនាំចូលមកពីប្រទេសថៃបានសាទរជាមួយសមត្ថកិច្ចនិងមន្ត្រីជំនាញដែលបានយកចិត្កទុកដាក់បញ្ហាសុខភាព
ពីព្រោះ គាត់ទិញចំណីអាហារនេះមកលក់បន្តជឿលើតែម្ចាស់ក្រុមហ៊ុននិងម្ចាស់ផលិតថាតែប៉ុណ្ណោះមិនដែលចេះធ្វើពិសោធន៏បែបនេះទេ។
លោកសាយកុសលអភិបាលក្រុងស្ទឹងត្រែងបានចាត់ទុកថានេះជាការផ្តល់នៅចំណេះដឹងល្អសម្រាប់ឱ្យមានការប្រុងប្រយ័ត្ន ហើយបងប្អូនអាជីវករមុនពេលទិញក៏ត្រូវជួយមើលនូវគុណភាព ស្លាកសញ្ញានិងកាលបរិច្ឆេទប្រើប្រាស់ឲ្យបានត្រឹមត្រួវ ដើម្បីកុំឲ្យពេលសមត្ថកិច្ចមកពិនិត្យមានកំហុសដកហូតយកនាំឲ្យខាតបង់ថវិកា។
សូមបញ្ជាក់ថា៖នេះជាលើកទី៤ហើយក្នុងការធ្វើកោសល្យវិចយ័លើចំណីអាហារ នៅក្នុងពិធីតាំង ពិពរណ៌ លក់ ដូរចំណីអាហារនិងសម្ភារៈហើយជាមួយនេះមន្ត្រីជំនាញដកហូតបាន ម៉ឹកស្រស់ចំនួន៦០គីឡូក្រាមប្រហិតគ្រឿង-ប្រហិតត្រី-ហតដក-និងណែមសរុប៤៣គីឡូក្រាមផ្សេងទៀត យកមក ដុត កំទេចចោលផងដែរដើម្បីបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ក្នុងការលើកកំពស់សុខភាពអ្នកបរិភោគ៕